Advertisement
សេដ្ឋកិច្ច​ក្រៅ​ប្រទេស

វៀតណាម​ច្រាន​ចោល​ការ​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​របស់​ក្រុមហ៊ុន​តាក់ស៊ី​អនឡាញ Uber


ក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីតាមប្រព័ន្ធ App ទូរស័ព្ទដៃ បានស្នើសុំអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាមពីរលើកមកហើយ។ ប៉ុន្តែ អាជ្ញាធរវៀតណាមបានបដិសេធការស្នើសុំនេះ។
ក្រុមហ៊ុន​តាក់ស៊ី​អនឡាន​ Uber មក​ពី​អាមេរិក ត្រូវ​វៀតណាម​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ទេ

Uber ជាក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីតាម App ទូរស័ព្ទដៃ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រតិបត្តិការនៅតាមទីក្រុងធំៗជាច្រើននៅលើពិភពលោក។

ដោយឡែកនៅប្រទេសវៀតណាម សេវារបស់ Uber មិនត្រូវបានអាជ្ញាធរវៀតណាមផ្ដល់អាជ្ញាប័ណ្ណឲ្យទេ ដោយសារក្រុមហ៊ុននេះមិនទាន់បានបង្កើតស្ថាប័នស្របច្បាប់ឯករាជ្យនៅក្នុងប្រទេសវៀតណាមនៅឡើយ។

និយ័តករទីផ្សារបានប្រកាសថា ក្រុមហ៊ុនដែលគ្រប់គ្រង Uber នៅក្នុងប្រទេសវៀតណាម គួរតែទទួលខុសត្រូវក្នុងការស្នើសុំអាជ្ញាប័ណ្ណនេះ មិនមែនអង្គភាពធុរកិច្ចវៀតណាមជាដៃគូរបស់ខ្លួននោះទេ។ 

នៅប្រទេសវៀតណាម ក្រុមហ៊ុនបរទេសតែមួយគត់ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យផ្ដល់សេវាតាក់ស៊ីដោយស្របច្បាប់ គឺក្រុមហ៊ុន GrabTaxi មកពីប្រទេសម៉ាឡេស៊ី។

ដោយឡែក ក្រុមហ៊ុន Uber ត្រូវបានអាជ្ញាធរនិយាយថា បានផ្ដល់សេវាតាក់ស៊ីតាមប្រព័ន្ធ App ទូរស័ព្ទដៃ ដោយខុសច្បាប់។ 

ក្រុមហ៊ុន​ BookMeBus ផ្ដល់​សេវា​ទិញ​សំបុត្រ​រថយន្ត​ក្រុង​តាម​អនឡាញ​ដែល​ប្រព័ន្ធ​នេះ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ។

គួររំឭកថា ក្រុមហ៊ុនតាក់ស៊ីអនឡាញ Uber ធ្លាប់មកប្រទេសកម្ពុជា និងបានជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា។ ប៉ុន្តែ ក្រុមហ៊ុន Uber និយាយថា ខ្លួនត្រូវការពេលវេលាធ្វើការសិក្សាទីផ្សារបន្ថែមទៀត មុនពេលសម្រេចចិត្តថានឹងបើកប្រតិបត្តិការនៅកម្ពុជា ឬយ៉ាងណានោះ។

នៅប្រទេសកម្ពុជា សេវាដឹកជញ្ជូនត្រូវគេមើលឃើញថា បានវិវឌ្ឍខ្លួនគួរឲ្យកត់សម្គាល់មួយទសវត្សរ៍ចុងក្រោយ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែល្អប្រសើរឡើង និងការអភិវឌ្ឍបច្ចេកវិទ្យា។

ជាឧទាហរណ៍ កូនខ្មែរមួយក្រុមបានបង្កើតប្រព័ន្ធកក់សំបុត្ររថយន្តក្រុងតាមអនឡាញ ឈ្មោះ BookMeBus ដែលជួយសម្រួលដល់ទាំងអ្នកធ្វើដំណើរ និងទាំងក្រុមហ៊ុនប្រតិបត្តិការសេវាឡានក្រុង។ ក្រុមហ៊ុនកូនខ្មែរមួយនេះ គ្រោងនឹងអភិវឌ្ឍបច្ចេកវិទ្យាជាច្រើនថែមទៀតដើម្បីជំរុញការលូតលាស់នៃវិស័យដឹកជញ្ជូននៅកម្ពុជា។

វត្តមាននាពេលអនាគតនៃក្រុមហ៊ុន Uber ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យបើកនៅកម្ពុជា ត្រូវគេមើលឃើញថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់ក្រុមហ៊ុនក្នុងស្រុកដែលទើបនឹងដំណើរការបានមិនប៉ុន្មានឆ្នាំផងនោះ៕ 




អត្ថបទបន្ទាប់


មួយ​ឆ្នាំៗ ពលករ​ខ្មែរ​នៅ​ថៃ​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​ប្រហែល ១​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ប្រទេសកម្ពុជាមានពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជិតខាង ប្រមាណ ១លាន ៦ម៉ឺននាក់ ទាំងពលករស្របច្បាប់ និងទាំងពលករដែលគ្មានឯកសារអត្តសញ្ញាណត្រ...

តម្លៃ​ផ្កា​ឡើង​ខ្ពស់​យ៉ាង​គំហុក​នៅ​ចិន​ក្នុង​ទិវា​បុណ្យ​នៃ​ក្ដី​ស្រលាញ់

ព័ត៌មាន
ផ្កាកូលាបឡើងថ្លៃទ្វេដងនៅប្រទេសចិន ខណៈដែលអ្នកលក់ផ្កានៅទូទាំងប្រទេសមមាញឹកបំពេញតម្រូវការកើនឡើងនៅមុនថ្ងៃបុណ្យនៃក្ដីស្រលាញ់។
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ