ម្រេចវៀតណាម

វៀតណាម​ត្រៀម​កាត់បន្ថយ​ផ្ទៃដី​ដាំ​ម្រេច ក្រោយ​តម្លៃម្រេច​លើទីផ្សារ​សកល​ធ្លាក់​ចុះ


ប្រធាន​សមាគម​ម្រេចរបស់​ប្រទេស​វៀតណាម បានលើក​ឡើងកាល​ពីពេលថ្មីៗ​នេះថា ប្រទេស​វៀតណាម​គ្រោងនឹង​កាត់បន្ថយ​តំបន់ដាំម្រេច​ខ្មៅ​របស់ខ្លួន​ចំនួនជាង 26 ភាគរយ ដើម្បី​ឆ្លើយតប​ទៅនឹងការ​ធ្លាក់ចុះ នៃតម្លៃ​ម្រេចនៅលើ​ទីផ្សារ​សកលលោក។ នេះបើយោង​តាមការ​ចុះផ្សាយ​ពីគេហទំព័រ​ Vietnam Express កាល​ពីពេលថ្មីៗ​នេះ។
ម្រេច
ដោយ

បើតាម​ប្រធាន​សមាគមម្រេច​របស់វៀត​ណាមបានឲ្យ​ដឹងថា ផ្ទៃដីដាំដុះ​ម្រេចខ្មៅ​នឹងត្រូវកាត់​បន្ថយពី ១៥ម៉ឺន​ហិកតា មកនៅ​ត្រឹម ១១ម៉ឺនហិកតា​ប៉ុណ្ណោះ នៅប៉ុន្មាន​ឆ្នាំខាង​មុខនេះ ហើយរដ្ឋា​ភិបាល​វៀតណាម នឹងលើក​ទឹកចិត្តឲ្យ​កសិករ​របស់ខ្លួន ងាកមក​ធ្វើការដាំដុះ​មុខដំណាំ​ផ្សេងទៀត​ ជំនួសឲ្យការ​ដាំដុះ​ម្រេច។ 

កាល​ពីឆ្នាំ​២០១៣ ដល់២០១៥ ដែលជាឆ្នាំ​ម្រេចត្រូវ​ប៉ាន់ មានតម្លៃ​ខ្ពស់នោះ កសិករ​វៀតណាម​​បានពង្រីក​ផ្ទៃដីចម្ការ​ដាំដុះរបស់​ខ្លួនពី ៥ម៉ឺនហិកតា នៅ​ឆ្នាំ២០១៣ រហូតមក​ដល់ ១៥ម៉ឺន​ហិកតា គិតមកទល់​បច្ចុប្បន្ននេះ។

ប្រទេស​វៀតណាម គឺជាអ្នកនាំចេញ​ម្រេចខ្មៅ​ធំបំផុត​លើពិភពលោក ដែលមាន 60-65 ភាគរយ​នៃពាណិជ្ជកម្ម​ពិភពលោក និងស្ទើរ​តែពាក់កណ្តាល​នៃទិន្នផលសកល។

ការនាំចេញ​ម្រេចខ្មៅ​របស់វៀតណាម​ក្នុងត្រីមាស​ទី១ឆ្នាំនេះ បានកើន​ឡើងជាង 17 ភាគរយធៀប​នឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ពោលគឺបានកើន​ឡើជាង ៦ម៉ឺនតោន ប៉ុន្តែចំណូល​ដែលបាន​មកពីការនាំ​ចេញ​ម្រេចវិញ នៅបាន​ធ្លាក់ចុះ​ជាង 31 ភាគរយ ពោលគឺ​មកនៅ​ត្រឹមតែ 221 លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

តាម​ការ​ប៉ាន់ស្មាន ការនាំចេញរបស់​វៀតណាម​​ម្រេច​សម្រាប់ឆ្នាំ 2018 ត្រូវបាន​គេព្យាករ​ថា អាចមាន​ចំនួន​ប្រហាក់​ប្រហែល​ទៅ​នឹងឆ្នាំ​មុនដែរ​ ដែលមាន​ប្រហែលជាង ២១​ម៉ឺន​តោន។

គួរបញ្ជាក់ថា មិនត្រឹមតែ​វៀតណាម​នោះទេ ដែលកំពុង​ជួបបញ្​ហាទីផ្សារ​ម្រេច នៅកម្ពុជា​ក៏កំពុង​មានការប្រឈម​នឹងការ​ធ្លាក់ចុះ​តម្លៃ​ទីផ្សារម្រេចដែរ ពោលគឺ​នៅឆ្នាំតម្លៃម្រេច​នៅមាន​ត្រឹមតែជុំវិញ ៣ ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈដែល​កាលពីឆ្នាំមុនៗ​មានតម្លៃជាង៤​ដុល្លារ​អាមេរិក​ក្នុងមួយគីឡូក្រាម។ ទោះយ៉ាងណា​ បើតាម​អ្នកជំនាញ​កសិកម្ម​កម្ពុជា​បានអះអាង​ថា ប្រសិនបើ​តម្លៃម្រេច​នៅអាចរក្សា​បាន​ជុំវិញតម្លៃ ៤ដុល្លារ​អាមេរិក​ក៏ជាការល្អ​ប្រសើរ​សម្រាប់​កសិករ​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពី​ថ្ងៃ​ស្អែក​ទៅ ​អាច​ចូល​មើល​សួនសត្វ​ភ្នំពេញ​សាហ្វារី​បាន​ហើយ... ប៉ុន្តែ សំបុត្រ​ថ្លៃ​បន្តិច!

ព័ត៌មាន
សួនសត្វ​ភ្នំពេញ​សាហ្វារី និង​ជា​ព្រៃ​កម្សាន្ដ​ភ្នំពេញ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី និង​ដាក់​ឲ្យ​ដំណើរការ​សាកល្…

ស្នាដៃ​លេចធ្លោ ៤ របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែល​ត្រូវបាន​មហាជន​ទទួល​ស្គាល់

ព័ត៌មាន
ក្នុងតំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ត្រូវបានមហាជនចាត់ទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ