អត្ថបទពាណិជ្ជកម្ម

ឱកាសអាជីវកម្ម៖ តំបន់ទេសចរណ៍ WB Arena បើកជួលហាងផ្លូវការសម្រាប់អាជីវករ


តំបន់ទេសចរណ៍ដ៏ថ្មីសន្លាង និងពិសេសមួយ គឺ WB Arena ដែលគ្រោងនឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរឲ្យចូលកម្សាន្ដ នៅក្នុងខែវិច្ឆិកា ខាងមុខនោះ បានប្រកាសថា ខ្លួននឹងបើកឱកាសសម្រាប់ឲ្យអ្នកចង់ក្លាយជាអាជីវករ អាចមកជួលហាងសម្រាប់លក់ទំនិញ និងផលិតផលផ្សេងៗ នៅក្នុងតំបន់ទេសចរណ៍នេះ នៅថ្ងៃទី២១ ខែសីហានេះ។
រូបគម្រោង WB Arena
ដោយ

បើតាម​អ្នក​គ្រប់គ្រង​គម្រោង តំបន់​ទេសចរណ៍​ថ្មី WB Arena បាន​អះអាងប្រាប់​​ខេមបូណូមីស​​ថា តំបន់​ដែលកំពុង​សាងសង់​ឡើង​នេះ មានទីតាំង​នៅតាម​បណ្ដោយ​​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់ចាក់​អង្រែ​ក្រោម ចម្ងាយ​ប្រមាណ​តែជាង ២គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ពីស្ពាន​អាកាស​ព្រះ​មុនីវង្ស។

លក្ខណៈ​ពិសេស​របស់​​តំបន់​ទេសចរណ៍​​ប្លែកភ្នែក WB Arena នេះ គឺមាន​បរិយាកាស​​​ស្រស់​ស្រាយ បែប​ធម្មជាតិ​ពិតៗ​ទាំងអាហារដែល​ដាក់លក់ដូរ​នៅទីនោះ​ និងដំណើរ​កម្សាន្ដ​បែប​ជិះទូកតាមដងទន្លេ​គយ​គន់​សម្រស់​​​រាជធានី​​ភ្នំពេញ។ 

រូបប្លង់គំរូ របស់​ តំបន់ទេសចរណ៍ WB Arena

បើតាមការ​ប្រកាស​របស់​ក្រុមហ៊ុន​ម្ចាស់​គម្រោង​តំបន់​ទេសចរណ៍នេះ បានឲ្យ​ដឹងថា ពាណិជ្ជករ ក៏ដូចជា​អាជីវករ អាចធ្វើការ​បើក​អាជីវកម្ម​នៅទី​នេះ ដូចជា ភោជនីយដ្ឋាន​ជាប់មាត់​ទន្លេ
ហាងអាហារ​ដ្ឋាន​បែបខ្មែរ កន្លែងម៉ាស្សា​ និង ស៉្បា ឬអាចជួល​ហាង​ក្នុងផ្សារ​ដែល​មាន​ចំនួន ៩០ស្តង់ និងផ្សេងៗ​ទៀត ដើម្បី​លក់​ទំនិញ ឬផលិត​ផល​នានា​ផងដែរ។ 

រូបខិតបណ្ណ​ផ្សព្វផ្សាយព័ត៌មានពីការជួលហាង WB Arena

WB Arena គឺជា​កន្លែង​ថ្មី ទីតាំង​ស្អាត បរិយាកាស​ល្អ​បរិសុទ្ធ និងមាន​អាហារ​ដ្ឋាន​​បែបទំនៀម​ទម្លាប់​​ខ្មែរ ចិន អឺរ៉ុប និងអាហារ​ជាច្រើន​ប្រភេទ​ទៀត។ បន្ថែមពីនេះ WB Arena ក៏មានកន្លែងកម្សាន្ដផ្សេងៗទៀត រួមមាន ក្រុមរបាំ ការប្រគុំតន្រ្តី និងអ្នកសម្ដែងប្រចាំតំបន់ផងដែរ។ 

រូបប្លង់គំរូ របស់​ តំបន់ទេសចរណ៍ WB Arena

តំបន់​ទេសចរណ៍​​ដ៏ពិសេស និងថ្មីសន្លាង​​មួយ​នេះ ​នឹង​ក្លាយ​ជាទី​ដ៏សែន​មនោរម្យ​មួយ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និងអន្ដរ​ជាតិ អាច​មកលំហែកាយ​ពេលសម្រាក​ពីការងារ។ នេះ​បើតាម​ការអះអាង​ពីអ្នកគ្រប់​គ្រង​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​មួយនេះ។

ផ្លូវដើរ​តាម​មាត់ទន្លេ​ សម្រាប់​ភ្ញៀវទេសចរ​ដើរកម្សាន្ដ​ មានទំហំ​រហូតដល់​ ៣ពាន់​ម៉ែត្រ​ការ៉េ ​ដែល​មាន​ដើមត្នោត​ជាជួរ​តុបតែង​ភ្លើង​លម្អ និងរចនាបទ​គួរឲ្យទាក់ទាញ​ នៅ​តាម​បណ្តោយទន្លេ​បាសាក់​។ 

តាមអ្វី​ដែលជា​ផែនការ ក៏មាន​សាលមហោ​ស្រព​ធំមួយទៀត​ ​នៅទីនោះ​ផងដែរ ដែលមានកន្លែង​អង្គុយ​ចំនួន ៤០០កៅអី មានការ​សម្តែង​​​​រៀងរាល់​​​ថ្ងៃ ពីអ្នក​​សម្ដែង​ក្នុង​ស្រុក និងអន្តរ​ជាតិ ព្រមទាំង​មាន​ ការ​ប្រគំ​តន្ត្រី ព្រឹត្តិការណ៍​កីឡា និង​កម្មវិធី​សម្ដែង​វប្បធម៌​ប្រពៃណី​ខ្មែរ​ជាដើម​​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជិះកង់ទៅធ្វើការ ចំណេញប្រាក់ បង្កើតឱកាសជំនួញ និងសុខភាពល្អ?

ព័ត៌មាន
ខណៈដែលប្រជាជនកម្ពុជាជាទូទៅ បានប្រើប្រាស់ម៉ូតូ និងរថយន្តផ្ទាល់ខ្លួន ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ មានពលរដ្ឋមួយក្រុម បែរជាមានចំណង់ចំណូលចិត្ត…

ម៉ាកាវ នឹងគ្រងតំណែងពី​ប្រទេសកាតា ជាទឹកដីអ្នកមានជាងគេបំផុត នៅលើពិភពលោក

ព័ត៌មាន
ទីក្រុងម៉ាកាវរបស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាទឹកដីដែលមានឧស្សហកម្មកាស៊ីណូដ៏ល្បីល្បាញនោះ នឹងឈានទៅដណ្ដើមតំណែង ជាទឹកដីអ្នកមានបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ