វិស័យការងារ

របាយការណ៍៖ កង្វះអាជីវកម្មខ្នាតមធ្យម បានធ្វើឲ្យប៉ះពាល់ដល់កំណើនការងារនៅកម្ពុជា


របាយការណ៍ថ្មីប្រចាំខែមេសា ឆ្នាំ២០១៨ របស់ធនាគារពិភពលោក បានបង្ហាញថា ភាពខ្វះខាតនូវសហគ្រាសធុនកណ្ដាល បាននិងកំពុងបានធ្វើឲ្យមានបញ្ហាប្រឈមមួយចំនួនដល់កំណើនការងារនៅកម្ពុជា។ ទន្ទឹមនឹងនោះ កម្លាំងពលកម្មជំនាញ ក៏នៅតែជាចំណុចស្នូលដ៏សំខាន់ក្នុងការបង្កើនផលិតភាពដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប៉ុន្ដែកម្ពុជានៅតែមានការខ្វះខាតនៅឡើយ។
យុវជន​មក​ដាក់​ពាក្យ​ស្វែងរកការងារ​ធ្វើ​នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ។ សេដ្ឋ​វិទូ​ធនាគារ​ពិភព​លោក ថ្លែងថា ការធ្វើ​ចំណាកស្រុក​ ក្នុង​ប្រទេស និង​ទៅ​ក្រៅ​ប្រទេស​របស់​ពលរដ្ឋ​កម្ពុជា ជា​និន្នាការ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច។
ដោយ

តាម​របាយការណ៍​បានបង្ហាញទៀតថា ក្នុងចំណោម​ការងារ​សរុបជិត ៨លាន​ការងារ នៅកម្ពុជា​ មានប្រមាណ​៤៧% ជាបុគ្គលិក​បម្រើការ​ដើម្បី​ទទួលបាន​ប្រាក់ខែ​​ក្នុង​វិស័យរដ្ឋ និងឯកជន ក្រៅពីនេះ មាន៣៥% ធ្វើកសិកម្ម​បែប​គ្រួសារ និងអ្នក​ប្រកប​អាជីវកម្ម​មិនមែន​កសិកម្ម​បែបគ្រួសារ​​មាន​ប្រមាណ​១៨%។

យ៉ាងណា​ក៏ដោយចុះ ការខ្វះខាត​ក្រុមហ៊ុន​ខ្នាត​មធ្យម នៅតែ​ជាបញ្ហាចោទ​មួយ ដែល​ធ្វើការ​កំណើន​ការងារ​នៅកម្ពុជា​មានការ​លូតលាស់​យឺត។ ជាក់ស្ដែង នៅកម្ពុជា មាន​ជាង​៨០%ហើយ ជាអាជីវកម្មខ្នាត​តូចៗ ដែលមាន​បុគ្គលិក​បម្រើការ​តិចជាង​១០នាក់ ខណៈដែល​មានតិច​ជាង ១ភាគ៥​ប៉ុណ្ណោះ គឺជាក្រុម​ហ៊ុនធំៗ មានបុគ្គលិក​ច្រើនជាង​១០០នាក់​ឡើងទៅ ដែល​បានផ្ដល់​ការងារ​ចំនួនជាង​ពាក់កណ្ដាល​​នៃចំនួន​ការងារ​សរុប​ក្នុងវិស័យ​ឯកជន។ 

លោក លី សូដេត ជាសេដ្ឋកិច្ច​វិទូជាន់​ខ្ពស់នៃ​ធនាគារ​ពិភពលោក បានលើក​ឡើងថា នៅកម្ពុជាអាជីវកម្ម​ខ្នាតតូច មានចំនួន​ច្រើន​ណាស់ ខណៈដែល​អាជីវកម្ម​ខ្នាតធំមាន​ប្រមាណ​១០%​ប៉ុណ្ណោះ។ ហេតុនេះ​ហើយ រាជរដ្ឋាភិបាលចាំបាច់​​បំផុត​ត្រូវមាន​យន្ដការ​ជួយ​ជ្រោមជ្រែងអាជីវកម្មខ្នាតតូច​ថែម​ទៀត ដើម្បី​​វិវឌ្ឍ​​សមត្ថភាព ក៏ដូចជាផលិតភាព កាន់តែ​ធំឡើងថែម​ទៀត ឈាន​ទៅរក​អាជីវកម្ម​ខ្នាមធ្យម និងធំ ដើម្បី​ក្លាយ​ជា​កម្លាំង​ចលករ​មួយស្រូប​ទាញកម្លាំង​ពលកម្ម​កាន់តែច្រើន។ 

ទោះយ៉ាង​ណា​ក៏ដោយ លោកថា បច្ចុប្បន្ន​​​ម្ចាស់​ក្រុម​ហ៊ុន​​សហគ្រាស​​ជាច្រើន​​តែង​​លើក​ឡើង​ថា កង្វះកម្លាំង​​ពលកម្ម​​មានជំនាញ​នៅតែ​ជាកត្តា​​ប្រឈម​មួយ​សម្រាប់​ពួកគេ​​ក្នុងការ​ពង្រីក​​ផលិតផលភាព​ក្រុមហ៊ុន។ ប៉ុន្ដែ បើតាមរបាយការណ៍​ពី​ធនាគារ​ពិភពលោក ​នៅកម្ពុជា បុគ្គលិក​​ដែលត្រូវ​បានបំពាក់​បំប៉ន​ជំនាញ​ថ្មីៗបន្ថែមនៅ​ពេល​កំពុង​បម្រើការងារ​ ហាក់នៅ​​មានចំនួន​តិចតួច​នៅឡើយ បើធៀប​នឹង​ប្រទេស​វៀតណាម។ ដូច្នេះវាពិត​ជារឿង​មួយ​លំបាក​ណាស់​ដែរ ក្នុង​ការបង្កើន​តម្លៃបន្ថែម​នៅក្នុងកម្លាំង​ពលកម្ម ក៏ដូចជា​ផលិត។

បើតាម សេដ្ឋកិច្ចវិទូ​ខាងលើនេះ មានម្ចាស់​អាជីវកម្ម​ភាគច្រើន​​មិនសូវជា​ចង់ផ្ដល់​វគ្គបំពាក់​បំប៉ន​ជំនាញ​បន្ថែមសម្រាប់​បុគ្គលិក​របស់ខ្លួ​នច្រើនពេក​នោះទេ ព្រោះពួកគេ​ត្រូវចំណាយ​ធនធាន​ហិរញ្ញវត្ថុ និងពេលវេលា។ ហើយ​ណាមួយ ពួកគេ​ក៏ព្រួយ​បារម្ភពីការ​ចាកចេញ​របស់​បុគ្គលិក​ទៅរកការងារ​នៅ​ក្រុមហ៊ុន​ផ្សេង​ទៀត នៅពេល​ដែលបុគ្គលិក​​ទាំងនោះ​មាន​សមត្ថភាព ដែល​នេះ​ហើយ​អ្វីដែល​ម្ចាស់​​អាជីវកម្ម​យល់​ថា ជាការ​ខាតបង់មួយ​​សម្រាប់​ពួកគេ។ 

ជាមួយគ្នា​នេះ​ដែរ លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកា​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ​បានលើក​ឡើងថា ដើម្បី​រក្សាបាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ កម្ពុជា​ចាំបាច់​ត្រូវវិនិយោគ​ថែមទៀត​លើវិស័យ​អប់រំ និងការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ លើសពីនេះ ត្រូវប្រឹង​រកដំណោះស្រាយ​ដល់​ឧបសគ្គ​នានា​ដែលធុរកិច្ច​ធុនតូច និងមធ្យម​កំពុង​ជួបប្រទះ។

យ៉ាងណា​ក៏ដោយចុះ បើតាម​ការព្យាករ​របស់​ធនាគារ​ពិភពលោក កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា​នៅឆ្នាំ​២០១៨ នឹងរក្សា​បាន​កំណើន ៦,៩% ដែល​ជាកំណើន​មួយល្អ​ដដែល មិនមាន​ការប្រែប្រួល​ខ្លាំងនោះឡើយ​ ធៀបនឹង​ឆ្នាំកន្លង​ទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ​ពិភពលោក៖ កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​៦,៩%​នៅ​ឆ្នាំ​២០១៨

ព័ត៌មាន
«កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​​នឹង​មាន​ភាព​រឹងមាំ​កើន​ដល់ ៦,៩​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដែល​ទ្រទ្រង់​មួយ​ផ្នែក​ដោយសារ​ចំណាយ​កាន់…

ក្រុមហ៊ុន​ជប៉ុន​ជាប់ចិត្ត​ខ្លាំង លើការ​វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​

ព័ត៌មាន
ចូលមកដល់ឆ្នាំ២០១៨នេះ បរិយាកាសវិនិយោគនៅកម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរ និងកំនើនរឹងមាំ ទោះបីជាការបោះឆ្នោតជាតិ កាន់តែកៀកខិតចូលមកដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ