វិនិយោគិនជប៉ុន

ក្រុមហ៊ុន​ជប៉ុន​ជាប់ចិត្ត​ខ្លាំង លើការ​វិនិយោគ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​


ចូលមកដល់ឆ្នាំ២០១៨នេះ បរិយាកាសវិនិយោគនៅកម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរ និងកំនើនរឹងមាំ ទោះបីជាការបោះឆ្នោតជាតិ កាន់តែកៀកខិតចូលមកដល់ក៏ដោយ។ បើតាមអ្នកគ្រប់គ្រងជាន់ខ្ពស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានលើកឡើងថា ឆ្នាំ២០១៨នេះ មានក្រុមហ៊ុនជប៉ុនថ្មីៗមួយចំនួន បានសម្រេចបោះទុនវិនិយោគបង្កើតរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលវាបានបង្ហាញឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគទុនបរទេសមកលើទីផ្សារកម្ពុជាកាន់តែខ្លាំងឡើង។
វិនិយោគិនធំៗ និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កំពុងទស្សនារូបគម្រោងតំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge
ដោយ

តាម​របាយការណ៍​ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុងចំណោម​ទុនវិនិយោគ​សរុបនៅ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង៣២ នៅកម្ពុជា ក្រុមហ៊ុន​ជប៉ុនមាន​ប្រមាណ​២៦% ឈរ​ក្នុងលំដាប់​លេខ២ បន្ទាប់​ពីក្រុមហ៊ុនចិន ដែលមាន​២៩%។

លោក ជំទាវ​ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បានលើកឡើងថា គិតមក​ទល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ជប៉ុន​ដែលកំពុង​វិនិយោគ​នៅក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ចំនួន​​ ៥៨រោងចក្រ​ហើយ ដែល​ក្នុងនោះ ភាគច្រើន​ពួកគេ​វិនិយោគ​លើរោង​ចក្រ​ផលិត​គ្រឿង​បង្គុំអេ​ឡិចត្រូនិក​។ លោកជំទាវ បន្ថែមថា ការហូរ​ចូលនូវ​វិនិយោគិន​ជប៉ុន​កាន់តែច្រើន​មកកាន់​កម្ពុជា​នាពេលនេះ គឺដោយ​សារតែពួកគេ​ចាប់ផ្ដើម​ទទួលស្គាល់​លើសមត្ថភាព​របស់កម្មករ​កម្ពុជា​យើង និងទំនុក​ចិត្ត​មកលើ​បរិកាស​ពាណិជ្ជកម្ម​នៅកម្ពុជា។

ទោះបីជាឆ្នាំនេះ ជាការបោះ​ឆ្នោត​ជាតិ ដែល​កន្លង​មកតែងតែ​ធ្វើឲ្យ​វិនិយោគិន​មួយចំនួន​មាន​ការ​មន្ទិល​ក្នុងចិត្ត រហូត​មានអ្នក​ខ្លះ​បង្អង់​ការវិនិយោគ​របស់ខ្លួន​ក៏ដោយ ប៉ុន្ដែ លោកជំទាវ លឹម ឈីវហូ លើក​ឡើងយ៉ាង​ដូច្នេះ​ថា «ខ្ញុំយល់ថា មិនមាន​អីត្រូវព្រួយ​បារម្ភទេ! ជប៉ុន​មកវិនិយោគ​ច្រើន​ណាស់​ឥឡូវ ដូចមុន​ចូលឆ្នាំ​ខ្មែរនេះ ខ្ញុំបាន​ចុះកុង​ត្រាជា​មួយ​ក្រុមហ៊ុន​ជប៉ុន ២-៣ ក្រុមហ៊ុន​ហើយ ដែលសុទ្ធ​តែជា​ក្រុមហ៊ុន​ធំៗ និងបាន​មកវិនិយោគ​នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ផង និងប៉ោយ​ប៉ែត​ផង។ ជប៉ុនមក​ច្រើន ព្រោះគេ​ជឿជាក់​លើសមត្ថភាព​កូនខ្មែរ​យើង​ថា ធ្វើការងារ​បានល្អ ការចំណាយ​លើការ​វិនិយោគ​មានតម្លៃ​សមរម្យ និងទទួលបាន​​គុណ​ភាព​ខ្ពស់»។ 

គិតត្រឹម​ខែមេសា​ឆ្នាំនេះ នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មានក្រុមហ៊ុន និងរោងចក្រចំនួន១០១ កំពុងដំណើរការ​ផលិត​ទំនិញផ្សេងៗ​របស់ខ្លួន​សម្រាប់ធ្វើការ​នាំចេញ និងផ្គត់ផ្គង់​ក្នុងស្រុក ជាមួយនឹងកម្លាំងពលកម្មសរុបមានជាង​១,៥ ម៉ឺននាក់។ ជាមួយគ្នានេះ ប្រាក់​ចំណេញ​របស់តំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ នៅឆ្នាំ២០១៧​កន្លងទៅនេះ មាន​ប្រមាណ​ជាង​១,៦ លានដុល្លារអាមេរិក ដែលមាន​​កំណើន​​ប្រមាណ​​ជាង ១៦% ធៀបនឹង​ឆ្នាំ​កន្លង​ទៅ។  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ កង្វះអាជីវកម្មខ្នាតមធ្យម បានធ្វើឲ្យប៉ះពាល់ដល់កំណើនការងារនៅកម្ពុជា

ព័ត៌មាន
របាយការណ៍ថ្មីប្រចាំខែមេសា ឆ្នាំ២០១៨ របស់ធនាគារពិភពលោក បានបង្ហាញថា ភាពខ្វះខាតនូវសហគ្រាសធុនកណ្ដាល បាននិងកំពុងបានធ្វើឲ្យមានបញ្ហាប្រឈមមួយចំ…

ដើមឆ្នាំ២០១៨នេះ តើតំបន់សេដ្ឋកិច្ចទាំង ៣២ មានសន្ទុះអភិវឌ្ឍន៍ យ៉ាងដូចម្តេចខ្លះ?

ព័ត៌មាន
ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានបង្ហាញពីសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលការវិនិយោគថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងជាបន្តបន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ