ការ​សង់​រោងការ-​បុណ្យ​បិទ​ផ្លូវ!

សង់​រោង​ការ​-​​បុណ្យ​បិទ​ផ្លូវ តើ​ត្រូវ​ឬ​ខុស? ស្ដាប់​ពលរដ្ឋ និង​អាជ្ញាធរ...


អ្នក​ដំណើរ​ជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ បាន​រអ៊ូ​រទាំ​ជុំវិញ​រឿង​ម្ចាស់​កម្មវិធី​អាពាហ៍​ពិពាហ៍ ឬ​ពិធី​បុណ្យ​ផ្សេងៗ ដែល​សង់​រោង​បិទ​ផ្លូវ​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ខណៈ​ដែល​ផ្លូវ​នៅ​រាជ​ធានី​ភ្នំពេញ មាន​ទំហំ​តូច និង​មាន​ការ​កក​ស្ទះ​ស្រាប់​ផង។
អ្នក​ធ្វើ​ដំណើរ​រអ៊ូ​រទាំ​រឿង​ម្ចាស់​កម្មវិធី​សង់​រោងការ​-​បុណ្យ​បិទ​ផ្លូវ ធ្វើ​ដំណើរ​មិន​កើត ខណៈ​អាជ្ញាធរ​ថា​ គ្មាន​គោល​ការណ៍​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ​ទេ។
ដោយ

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ម៉េត មាសភក្ដី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់ ខេមបូណូមីស ថា កន្លង​មក អាជ្ញាធរ​បាន​ចុះ​ទៅ​ណែនាំ​ដល់​ម្ចាស់​រោងការ​និង​រោង​បុណ្យ​មួយ​ចំនួន ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពលរដ្ឋ​បាន​យល់​និង​បាន​ជ្រើសរើស​ភោជនីយដ្ឋាន ឬ​ហាង​នានា ដើម្បី​រៀបចំ​ពិធី​របស់​ពួកគេ​ទៀត​ផង។ 

យ៉ាង​ណា​ក៏​ដោយ សាលា​រាជ​ធានី​ភ្នំពេញ​មិន​មាន​គោលការណ៍​អនុញ្ញាត​ឲ្យ​សង់​រោង​លើ​ផ្លូវ​សាធារណៈ​នោះ​ទេ ប៉ុន្តែ ក៏​នៅ​មាន​អ្នក​បំពាន​មួយ​ចំនួន​ដែរ ខណៈ​អ្នក​ខ្លះ​ទៀត ក៏​ត្រូវ​បាន​យោគយល់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ដែរ។ 

សូម​អញ្ជើញ​ទស្សនា​វីដេអូ​សេចក្ដី​រាយការណ៍​របស់​លោក រ៉ឹម ភារី ខាង​ក្រោម​នេះ! 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ដើមឆ្នាំ២០១៨នេះ តើតំបន់សេដ្ឋកិច្ចទាំង ៣២ មានសន្ទុះអភិវឌ្ឍន៍ យ៉ាងដូចម្តេចខ្លះ?

ព័ត៌មាន
ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស បានបង្ហាញពីសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលការវិនិយោគថ្មីៗជាច្រើន ត្រូវបានបង្កើតឡើងជាបន្តបន្ទ…

ក្រសួងទេសចរណ៍៖ ចិនមកលេងស្រុកខ្មែរ ចាយលុយធំជាងទេសចរបរទេសដទៃទៀត!

ព័ត៌មាន
ទេសចរជនជាតិចិន មិនត្រឹមតែមានចំនួនច្រើនជាងគេ ដែលបានធ្វើដំណើរកម្សាន្ដក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែ ពួកគេក៏ហ៊ានក្នុងការចាយវាយធំ ជាងភ្ញៀវទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ