Advertisement
ទេសចរជនជាតិចិន

ក្រសួងទេសចរណ៍៖ ចិនមកលេងស្រុកខ្មែរ ចាយលុយធំជាងទេសចរបរទេសដទៃទៀត!


ទេសចរជនជាតិចិន មិនត្រឹមតែមានចំនួនច្រើនជាងគេ ដែលបានធ្វើដំណើរកម្សាន្ដក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែ ពួកគេក៏ហ៊ានក្នុងការចាយវាយធំ ជាងភ្ញៀវទេសចរអន្តរជាតិផ្សេងទៀតផងដែរ ប៉ុន្ដែទាមទារការបម្រើសេវាមានគុណភាព អនាម័យ និងកន្លែងកម្សាន្ដល្អៗ។ នេះបើតាមប្រសាសន៍អះអាងពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានលើកឡើងកាលពីពេលថ្មីៗនេះ។
ភ្ញៀវ​ទេសចរ​ចិន​ថត​រូប​អនុស្សាវរីយ៍​ខណៈ​កំពុង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត នៅ​ប្រទេស​កម្ពុជា។ រូបភាព៖ Jingdaily.com
ដោយ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេស​ចរណ៍ បានលើក​ឡើងថា ចិន ជាទីផ្សារ​ផ្គត់ផ្គង់​ទេសចរ​ច្រើនជាង​គេលើ​ពិភព​លោក​។ ជាក់ស្ដែង​នៅឆ្នាំ២០១៧​កន្លងទៅ ក្នុង​ចំណោម​ទេសចរ​សកលលោក​សរុប ១.៣០០ លាននាក់ មាន​ទេសចរ​ចិនក្នុង​នោះ ១៣០​លាននាក់​ហើយ ពោលគឺស្មើ​នឹងប្រមាណ​ ១០%​នៃ​ទេសចរ​សកល​លោក​សរុប។ ឯកឧត្តម​បន្ថែមថា​ទៀតថា លក្ខខណៈ​ពិសេស​របស់​ទេសចរ​ចិន គឺហ៊ាន​ចំណាយ​លុយ​ច្រើនជាងគេ​សម្រាប់​ការធ្វើដំណើរ​ក្រៅ​ប្រទេស បើធៀប​នឹងទេសចរ​បរទេស​ផ្សេង​ទៀត។ 

ឯកឧត្តម ថោង ខុន ក៏ធ្លាប់​បាន​គូសបញ្ជាក់​ដែរថា សម្រាប់​ភ្ញៀវទេសចរ​បរទេស​ម្នាក់ ដែលធ្វើ​ដំណើរ​កម្សាន្ដ​នៅកម្ពុជា​ម្ដង ​ជាទូទៅ​អាចចំណាយ​ជាមធ្យម​ប្រមាណ ៧០០ដុល្លារ។ ក្នុងនោះ ទេសចរ​ជនជាតិ​ចិន អាចមាន​ការចំណាយ​លើស​ពីនេះ​។ 

Advertisement

ជាមួយ​គ្នា​នេះដែរ សម្រាប់​ខេត្ត​ព្រះសីហ​នុ​ដែលល្បីល្បាញ​ថា ​មាន​ជនជាតិចិន​ចូលមក​ធ្វើដំណើរ​កម្សាន្ដ និង​ស្នាក់នៅ​នោះ គិតត្រឹម​៤ខែ ដើមឆ្នាំនេះ ខេត្ត​ជាប់​សមុទ្រ​មួយនេះ ទទួល​បានទេសចរ​សរុបជាង ៩៥ម៉ឺននាក់  ក្នុងនោះ​ទេសចរ​ចិនប្រមាណ​ ៥ម៉ឺននាក់ កើនឡើង​ ៣៥%។ លើស​ពីនេះ​ទៀត គេសង្កេត​​ឃើញ​ថា មួយរយៈ​​ចុងក្រោយ​​នេះ ដោយសារតែ​​មានជនជាតិ​​ចិន​សម្រុក​​ទៅខេត្ត​​ព្រះសីហនុ​ច្រើន ក៏បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ ក៏ដូចជា​ការជួល និង​សេវាកម្ម​នានា​​មានការ​ឡើងថ្លៃ​គួរឲ្យកត់​សម្គាល់​ផងដែរ​។ 

ដោយឡែក បើគិតត្រឹម​ ៣ខែ ដើមឆ្នាំ២០១៨ កម្ពុជា​ទទួលបាន​ទេសចរ​អន្តរជាតិ​​សរុប​មាន​ជាង ១,៧ លាននាក់ កើន​ជិត១៤% ក្នុងនោះ​មានទេសចរ​ចិនជាង ៥០ម៉ឺន​នាក់ ដែលឈរ​លំដាប់​លេខ១ កើន​ឡើង​ជាង ៨៥%។

សូមជម្រាបថា បើតាម​ការប៉ាន់​ស្មាន ពីក្រសួង​ទេសចរណ៍ នៅ​ឆ្នាំ២០២០ កម្ពុជា​រំពឹងថា នឹងទទួល​បានទេសចរ​អន្តរជាតិ ​ប្រមាណ ៧លាននាក់ ហើយ​នៅ ឆ្នាំ២០២៥ នឹងទទួល​​បាន​​ប្រមាណ​១០លាន​នាក់ និងនៅ​ឆ្នាំ​ ២០៣០ ប្រមាណ​១៥ ​លាន​នាក់ ដែល​នឹងបង្កើត​ចំណូល​ជូនជាតិ​ប្រមាណ ៥ពាន់​លាន​ដុល្លា និងបង្កើត​ការងារ​ប្រមាណជាង ១លាននាក់ផងដែរ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង់​រោង​ការ​-​​បុណ្យ​បិទ​ផ្លូវ តើ​ត្រូវ​ឬ​ខុស? ស្ដាប់​ពលរដ្ឋ និង​អាជ្ញាធរ...

ព័ត៌មាន
អ្នក​ដំណើរ​ជា​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ បាន​រអ៊ូ​រទាំ​ជុំវិញ​រឿង​ម្ចាស់​កម្មវិធី​អាពាហ៍​ពិពាហ៍ ឬ​ពិធី​បុណ្យ​ផ្សេងៗ ដែល​សង់​រោង​បិទ​...

ភ្នំពេញ​គ្មាន​ប្លង់​មេ បាន​បង្កើត​បញ្ហា​អ្វី​ខ្លះ?

ព័ត៌មាន
ប្លង់មេ (Master Plan) សម្រាប់​ការ​រៀបចំ​ទីក្រុង​នីមួយៗ​ក្នុង​រយៈ​ពេល​វែង ជា​បន្ទាត់​សម្រាប់​គូស​វាស​ដើម្បី​ធ្វើ​ឲ្យ​ទីក្រុង​មួយ​មាន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ