តម្រូវការជំនួយមនុស្សធម៌

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យតម្រូវការជំនួយមនុស្សធម៌នឹងកើនខ្លាំងនៅឆ្នាំ២០២២?


នៅឆ្នាំ២០២២ខាងមុខ តម្រូវការផ្នែកជំនួយមនុស្សធម៌នឹងកើនឡើងខ្លាំងនៅទូទាំងពិភពលោក នៅគ្រាដែលមេរោគរាតត្បាតនៅតែបន្ដផ្ទុះរាលដាល គួបផ្សំនឹងបញ្ហាប្រែប្រួលអាកាសធាតុ និងជម្លោះនយោបាយវឹកវរនៅប្រទេសមួយចំនួនផងដែរ ដែលទាំងអស់នេះ សុទ្ធសឹងជាកត្តាជំរុញឲ្យមនុស្សកាន់តែច្រើនឡើងធ្លាក់ទៅក្នុងគ្រោះអត់ឃ្លាន ហើយចំនួននេះនឹងកើនដល់រាប់រយលាននាក់នៅឆ្នាំក្រោយនេះ។ នេះបើតាមការអះអាងរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ០១ ខែធ្នូនេះ។
នៅឆ្នាំ២០២២ខាងមុខ តម្រូវការផ្នែកជំនួយមនុស្សធម៌នឹងកើនឡើងខ្លាំងនៅទូទាំងពិភពលោក
ដោយ និង

ភ្នាក់ងារ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល​២៧៤​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​នឹង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ឆ្នាំ​ក្រោយ​នេះ កើនឡើង​ប្រមាណ​១៧% ធៀប​នឹង​ឆ្នាំ​២០២១ ដែល​ធ្លាប់​មាន​ក្នុង​កម្រិត​ខ្ពស់​បំផុត​ទៅ​ហើយ​នោះ​។ ក្នុង​ន័យ​នេះ គឺ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់ ក្នុង​ចំណោម​២៩​នាក់ នឹង​ត្រូវការ​ជំនួយ នៅ​ក្នុង​ឆ្នាំ​២០២២ ហើយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥​វិញ ចំនួន​អ្នក​ត្រូវការ​ជំនួយ​មនុស្សធម៌​នេះ គឺ​ការ​កើនឡើង​ដល់​ទៅ ២៥០%​ឯណោះ​។

ប្រធាន​ផ្នែក​ជំនួយ​មនុស្សធម៌​នៃ​អង្គការសហប្រជាជាតិ​លោក ម៉ា​ទី​ន ហ្គ្រី​ហ្វី​ត (Martin Griffiths) បាន​និយាយ​ថា ចំនួន​មនុស្ស​ដែល​នឹង​ត្រូវការ​ជំនួយ​នៅ​ឆ្នាំ​ក្រោយ​នេះ គឺ​មាន​ខ្ពស់​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។ ដូច្នេះ​ហើយ លោក​បារម្ភ​ថា ការ​ផ្ដល់​ជំនួយ​ទៅ​កាន់​មនុស្ស​ក្នុង​ចំនួន​ច្រើន​យ៉ាង​ដូច្នេះ វា​អាច​នឹង​មិន​មាន​និរន្ដរភាព​នោះ​ទេ ទោះជា​យ៉ាងណា គេ​ត្រូវ​តែ​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​និរន្ដរភាព​។

បើ​តាម​ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​មនុស្សធម៌​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​ជំនួយ​ទៅ​កាន់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៨៣​លាន​នាក់ ដែល​ភាគច្រើន​ជា​ជន​ងាយ​រង​គ្រោះ​នៅ​ប្រទេស​ចំនួន​៦៣​នៅ​ឆ្នាំ​ក្រោយ​នេះ គេ​នឹង​ត្រូវការ​ថវិកា​ប្រហែល ៤១​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ឆ្នាំ​២០២១ មានការ​ស្នើ​សុំ​ថវិកា​ត្រឹមតែ​៣៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ ក៏​បាន​លើក​ឡើង​ពី​ការ​កើន​ឡើ​ន​ខ្លាំង​នូវ​តម្រូវការ​ជំនួយ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា អា​ហ្វ​ហ្កា​នី​ស្ថាន​, មី​យ៉ា​ន់​ម៉ា និង​ប្រទេស អេ​ត្យូ​ពី​ជាដើម ដោយសារ​តែ​ប្រទេស​ទាំងនេះ កំពុង​កើត​មាននូវ​អ​ស្ថិរភាព​នយោបាយ និង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​។ មិនតែប៉ុណ្ណោះ បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ការ​បន្ដ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ក៏​កំពុង​ធ្វើ​ឲ្យ​តម្រូវការ​ជំនួយ​មនុស្សធម៌​កើនឡើង​ដែរ​។

បើ​តាម​អង្គការសហប្រជាជាតិ ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​ជាង​៥​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​នោះ ក៏​បាន​ទាញ​ឲ្យ​មនុស្ស​ប្រមាណ​២០​លាន​នាក់ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ផង​ដែរ​។ រីឯ​បញ្ហា ប្រែប្រួល​អាកាសធាតុ​វិញ ក៏​បាន​ធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​គ្រោះ​អត់ឃ្លាន និង​អសន្ដិសុខ​ស្បៀងអាហារ​ដូច​គ្នា​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារអលនទ្រព្យចិន នឹងបន្ដធ្លាក់ចុះរហូតដល់ឆមាសទី១ឆ្នាំក្រោយ ដោយសារតែវិធានការតឹងរឹងរបស់រដ្ឋ

ព័ត៌មាន
ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ចិនត្រូវបានគេរំពឹងថា នឹងបន្ដរហូតដល់ឆមាសទី១ឆ្នាំ២០២២ខាងមុខ ជាមួយនឹងតម្លៃផ្ទះ និងការលក់ធ្លាក់ចុះ ដោយស…

កូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើចត្តាឡីស័កលើអ្នកដំណើរទាំងអស់ឡើងវិញ ក្រោយរកឃើញករណីឆ្លងមេរោគបំប្លែងថ្មី អូមីក្រុង ចំនួន៥ករណី

ព័ត៌មាន
ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅកូរ៉េខាងត្បូង បានកើនឡើងដល់កម្រិតខ្ពស់ជាថ្មីម្ដងទៀតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរចាប់ផ្ដើមអនុវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ