បុរសខ្លាំងរដ្ឋចិន

តើអ្វីនៅពីក្រោយដំណើរទស្សនកិច្ចរបស់បុរសខ្លាំងរដ្ឋចិន ទៅកាន់កូរ៉េខាងជើង?


រវាងមិត្តភាព និងការប្រកួតប្រជែងឥទ្ធិពល តើមួយណាជាហេតុផលពិតប្រាកដ នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើងពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ? គោលបំណងពិតប្រាកដអាចមានច្រើនជាងនេះ ព្រោះកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ចិន និងរុស្ស៊ី។
បុរសខ្លាំងរដ្ឋចិន
ដោយ

 សារព័ត៌មាន BBC បានចុះផ្សាយថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាងនៅពេលនេះ មានអត្ថន័យជ្រាលជ្រៅជាងរូបភាពមិត្តភាពធម្មតា។ សម្រាប់ទីក្រុងប៉េកាំង កូរ៉េខាងជើងជាអ្នកជិតខាងយុទ្ធសាស្ត្រ ដែលមិនអាចមើលរំលងបានឡើយ។ វត្តមានរបស់លោក ស៊ី នៅកូរ៉េខាងជើងនៅពេលនេះ មិនត្រឹមតែជាការបង្ហាញឥទ្ធិពលលើដៃគូយុទ្ធសាស្ត្ររបស់ខ្លួននោះទេ ប៉ុន្តែក៏ជាការបង្ហាញក្ដីបារម្ភចំពោះទំនាក់ទំនង ដែលកំពុងល្អូកល្អើនខ្លាំងរវាងព្យុងយ៉ាង និងម៉ូស្គូ ព្រមទាំងការប្រុងប្រយ័ត្នខ្ពស់ចំពោះគោលនយោបាយអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េផងដែរ។
អ្នកវិភាគមើលឃើញថា ចិនចង់បានស្ថិរភាពតាមព្រំដែន និងរក្សាឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង ប៉ុន្តែក៏រារែកចិត្តចំពោះវិបត្តិ ដែលបង្កឡើងដោយមហិច្ឆតានុយក្លេអ៊ែរបស់ទីក្រុងព្យុងយ៉ាង។ ហេតុនេះ ដំណើរទស្សនកិច្ចសប្តាហ៍នេះ គឺផ្ដោតសំខាន់លើការរឹតបន្តឹងឥទ្ធិពល។
ប្រភពការទូតលោកខាងលិចបានប្រាប់សារព័ត៌មាន BBC ថា ចិនកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៊ី។ បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុន លោក ស៊ី ប្រហែលជាចង់ធានាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែស្ថិតក្នុងរង្វង់ឥទ្ធិពលរបស់ចិន ដ្បិតទីក្រុងប៉េកាំងកំពុងបង្កើនវត្តមានរបស់ខ្លួននៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក កូរ៉េខាងជើងបានពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីរហូតដល់កម្រិតកំពូល ដោយបានចុះកតិកាសញ្ញាការពារជាតិទៅវិញទៅមកក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០២៤។
លោក អានគិត ផេនដា (Ankit Panda) អ្នកជំនាញគោលនយោបាយនុយក្លេអ៊ែបានអះអាងថា ទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង មិនត្រឹមតែធ្វើឱ្យអាមេរិកភ្ញាក់ផ្អើលនោះទេ សូម្បីតែចិនក៏មិនសូវរីករាយដែរ ព្រោះទីក្រុងប៉េកាំងមិនចង់ឃើញរុស្ស៊ីមានឥទ្ធិពលលេចធ្លោជាងខ្លួននៅក្នុងទីក្រុងព្យុងយ៉ាងឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វិបត្តិឧស្សាហកម្មដែកថែបពិភពលោកកាន់តែធ្ងន់ធ្ងរ ខណៈសមត្ថភាពផលិតលើសតម្រូវការកើនដល់កម្រិតគួរឱ្យព្រួយបារម្ភ

អង្គការសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានព្រមានថា ឧស្សាហកម្មដែកថែបសកលកំពុងប្រឈមនឹងវិបត្តិកាន់តែធ្ងន់ធ្ងរ ដោយសារ…

IMF ព្រមានថា ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់រលកវិបត្តិថ្មីៗនៅឡើយទេ

បន្ទាប់ពីភពផែនដីបានឆ្លងកាត់ និងកំពុងរងការបោកបក់ពីវិបត្តិធំៗជាបន្តបន្ទាប់ រាប់ចាប់តាំងពីមេរោគរាតត្បាតកូវីដ-១៩ ភ្លើងសង្គ្រាមនៅអ៊ុយក្រែន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ