វិស័យពាណិជ្ជកម្ម

តើប្រទេសណាមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសអ៊ីរ៉ង់ច្រើនជាងគេ?


ថ្វីត្បិតតែរងសម្ពាធពីទណ្ឌកម្មសហរដ្ឋអាម៉េរិក យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអ៊ីរ៉ង់ មិនមែនជាប្រជាជាតិដែលឯកោនោះឡើយ ដោយស្ថិតិផ្លូវការបានបង្ហាញថា ទីក្រុងតេអេរ៉ង់ នៅតែរក្សាបាននូវបណ្តាញផ្លាស់ប្តូរពាណិជ្ជកម្មយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera អ៊ីរ៉ង់ អាចនាំចេញទំនិញទៅកាន់ប្រទេស និងដែនដីជាង១១២ក្នុងទំហំទឹកប្រាក់រហូតដល់៥៦ពាន់លានដុល្លារ ព្រមទាំងនាំចូលពី៨៧ប្រទេសក្នុងតម្លៃជាង៦៨ពាន់លានដុល្លារ។
វិស័យពាណិជ្ជកម្ម
ដោយ

តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ បង្កើតជាសំណួរថា តើសហរដ្ឋអាម៉េរិក អាចយកឈ្នះក្នុងសង្គ្រាមសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ បានដោយរបៀបណា ស្របពេលប្រទេសនេះបានត្រៀមខ្លួន ដើម្បីបន្សាំទៅនឹងសម្ពាធសេដ្ឋកិច្ចរួចហើយនោះ?
បន្ទាប់ពីការផ្ទុះឡើង នៃជម្លោះប្រដាប់អាវុធ និងការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាល់នាពេលកន្លងមក សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបើកយុទ្ធនាការសង្គ្រាមសេដ្ឋកិច្ចសាជាថ្មីលើទីក្រុងតេអេរ៉ង់ ដោយព្រមានដាក់ទណ្ឌកម្មយ៉ាងក្តៅគគុកលើគ្រប់ដៃគូពាណិជ្ជកម្មទាំងអស់ ដែលនៅតែបន្តធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។
ទោះបីជាអាម៉េរិក មិនទាន់បានដាក់ចេញនូវវិធានការជាក់លាក់ប្រឆាំងនឹងប្រទេសដៃគូទាំងនោះនៅឡើយក្តី ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានគំរាមកាត់ផ្តាច់សិទ្ធិទូទាត់ប្រាក់ដុល្លារ និងសិទ្ធិធ្វើអាជីវកម្មចំពោះក្រុមហ៊ុន ឬអង្គភាពណា ដែលហ៊ានបន្តរកស៊ីជាមួយរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ដោយគ្មានការលើកលែង សូម្បីតែចំពោះមហាអំណាចចិន ក៏ដោយ។
យោងតាមទិន្នន័យពាណិជ្ជកម្មចុងក្រោយបង្អស់ក្នុងឆ្នាំ២០២៤ អ៊ីរ៉ង់ គឺជាប្រជាជាតិដែលមានដៃគូពាណិជ្ជកម្មទូលំទូលាយដោយនាំចេញទៅ១១២ប្រទេស និងនាំចូលពី៨៧ប្រទេស។ ទំហំប្រាក់នាំចេញសរុបមានរហូតដល់ជាង៥៦ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំជាង៦៨ពាន់លានដុល្លារ។
សម្រាប់ទីផ្សារនាំចេញលំដាប់កំពូលទាំង៤របស់អ៊ីរ៉ង់ រួមមាន ចិន ជាទីផ្សារធំបំផុតមានតម្លៃរហូតដល់ជាង១៤ពាន់លានដុល្លារ, អ៊ីរ៉ាក់ មានតម្លៃជិត១២ពាន់លានដុល្លារ, អេមីរ៉ាត់អារ៉ាប់ មានតម្លៃជាង៧ពាន់លានដុល្លារ និងតួកគី មានតម្លៃជាង៦ពាន់លានដុល្លារ។ ដោយឡែក សម្រាប់ប្រភពទំនិញនាំចូលធំបំផុតរបស់អ៊ីរ៉ង់រួម មានអេមីរ៉ាត់អារ៉ាប់ ឈរលើកំពូលតារាងក្នុងទំហំទឹកប្រាក់រហូតដល់២១ពាន់លានដុល្លារ, ចិន មានតម្លៃជាង១៧ពាន់លានដុល្លារ, តួកគី មានតម្លៃជាង១១ពាន់លានដុល្លារ និងសហភាពអឺរ៉ុប មានតម្លៃជាង ៦ពាន់លានដុល្លារ។
តាមរយៈតួលេខនេះបានបង្ហាញឱ្យឃើញថា ការចង់កាត់ផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាទាមទារឱ្យអាម៉េរិកត្រូវប្រឈមមុខ និងដាក់សម្ពាធលើបណ្តាប្រទេសដៃគូធំៗទាំងនេះ ដែលកំពុងមិនព្រមអនុវត្តតាមទណ្ឌកម្មឯកតោភាគីរបស់ក្រុងវ៉ាស៊ីនតោន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន នៅតែពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែកំពុងប្រញាប់កសាង “ខែលហិរញ្ញវត្ថុ” ដើម្បីត្រៀមទប់ទល់នឹងទណ្ឌកម្មពីអាម៉េរិក

ការប្រឈមមុខដាក់គ្នាផ្នែកសេដ្ឋកិច្ចថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងឡើងកម្តៅយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។ ស្របពេលរដ្ឋបាលលោក ដ…

ប្រធានមូលនិធិ IMF ព្រមាន​រដ្ឋាភិបាលគ្រប់ប្រទេស​ឱ្យប្រញាប់ដោះស្រាយហានិភ័យសារពើពន្ធ និង បំណុលកំពុងកើនឡើង

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអំពាវនាវឱ្យរដ្ឋាភិបាលគ្របប្រទេស ចាត់វិធានការលើបញ្ហាសារពើពន្ធ និងបំណុលសាធារណៈដែលកំពុងកើនឡើង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ