ចំណូលរបស់អគ្គនាយកដ្ឋានគយឆ្នាំ២០២៣

តើវិស័យសំខាន់ៗណាខ្លះនឹងចូលរួមគាំទ្រលើការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយឆ្នាំ២០២៣នេះ?


សម្រាប់ការប្រមូលចំណូលពន្ធអាករឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅតែការរំពឹងទុកជាវិជ្ជមានមាន តាមរយៈការស្ទុះងើបឡើងវិញនៃវិស័យសំខាន់ៗ មួយចំនួន ជាពិសេសការស្ទុះងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍ ជាដើម។
តើវិស័យសំខាន់ៗណាខ្លះនឹងចូលរួមគាំទ្រលើការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយឆ្នាំ២០២៣នេះ?

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលពន្ធអាករ សរុបជាង២ពាន់លានដុល្លារ ស្មើនឹង ១០៥% នៃផែនការច្បាប់ថវិកាសម្រាប់ឆ្នាំ២០២២។

ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន​​បង្ហាញលទ្ធផល «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស»​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការប្រមូលចំណូលពន្ធអាករសម្រាប់ឆ្នាំ២០២២ និងបន្តបង្ហាញនូវក្ដីរំពឹងជាវិជ្ជមានសម្រាប់កិច្ចការប្រមូលចំណូលពន្ធអាករ នៅក្នុងឆ្នាំ២០២៣នេះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម គុណ ញឹម ក៏បានបញ្ជាក់ទៀតថា ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឆ្នាំ២០២៣នេះ គឺត្រូវពឹងផ្អែកលើវិស័យសំខាន់ៗ មួយចំនួន ជាពិសេស វិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជា ចរន្តនៃភ្ញៀវទេសចរបរទេសដែលចូលមកប្រទេសកម្ពុជា ជាដើម។ កាស្ទុះងើបឡើងវិញ​នៃវិ​ស័យសំខាន់ៗ ទាំងនេះ មិនត្រឹមតែជាកត្តាលើកកម្ពស់ដល់ការប្រមូលចំណូលពន្ធអាករឲ្យល្អប្រសើរ ប៉ុណ្ណោះទេ តែវាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចឲ្យសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣នេះផងដែរ។

សម្រាប់ប្រភពចំណូលខាន់ដែលធ្វើឲ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រេចបានលើសផែនការក្នុងឆ្នាំ២០២២ គឺបានមកពីការប្រមូលចំណូលពន្ធអាករ លើយានយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ សរុបប្រមាណជាង ១០៦លានដុល្លារ​។ ក្នុងនោះ ប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ មានរថយន្តសរុបជិត១ម៉ឺនគ្រឿង បានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង ៧៦លានដុល្លារ។ ដោយែឡក ដំណាក់ទី២ ដែលចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃ ទី៣១ ខែកក្កដា ​និងបានពន្យារហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ​ គយប្រមូលចំណូលពន្ធបានជាង ៣០លានដុល្លារ​ ពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។

បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដ្បិតថា នៅឆ្នាំ២០២២ ការប្រមូលចំណូលពន្ធអាករ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ ក៏ប៉ុន្តែ បញ្ហាប្រឈមធំៗ ដែលកំពុងកើតឡើង​ក្នុងពិភពលោក នៅតែជិះឥទ្ធិពលខ្លះដល់ការប្រមូលចំណូលពន្ធអាករ​សម្រាប់ឆ្នាំ២០២៣នេះ។ លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក៏ជាផ្នែកមួយធ្វើឲ្យ​ការប្រមូលចំណូលពន្ធអាករ​មានការធ្លាក់ចុះមួយចំនួនផងដែរ៕




អត្ថបទបន្ទាប់


សេ្កនដកប្រាក់បានយ៉ាងងាយស្រួលជាមួយភ្នាក់ងារ លី ហួរ វេរលុយតាម KHQR

ព័ត៌មាន
លោកអ្នកអាចធ្វើការស្កេនដកប្រាក់ពីគណនីធនាគារ និង គ្រឹះស្ថានមីក្រូហរិញ្ញុវត្ថុដែលជាសមាជិករបស់បាគងមានជាង 40 ស្ថាប័នជាមួយភា្នក់ងាររបស់ លី ហួ…

សេចក្តីព្រាងច្បាប់ស្តីពី គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានអនុម័ត

ព័ត៌មាន
សេចក្តីព្រាងច្បាប់ស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តទាំងស្រុង នៅថ្ងៃទី១៣ ខែមក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ