ធនាគារកណ្ដាលអឺរ៉ុប

ហេតុអ្វីអ្នកស្រាវជ្រាវបានប្រាប់ធនាគារកណ្ដាលអឺរ៉ុបឱ្យចៀសវាងពឹងផ្អែកលើរបាយការណ៍សរសេរដោយធនាគារ?


ធនាគារកណ្ដាលអឺរ៉ុបបាននិងកំពុងច្របាច់បញ្ចូលគ្នា រវាងការវិភាគរបស់ខ្លួននិងរបាយការណ៍សរសេរដោយធនាគារផ្ទាល់ ដើម្បីកំណត់អំពីលក្ខខណ្ឌតម្រូវចំពោះដើមទុនធនាគារ។ ប៉ុន្តែ អ្នកជំនាញឯករាជ្យបាននិយាយកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) គួរតែឈប់ពឹងផ្អែកលើរបាយការណ៍រង្វាយតម្លៃសរសេរដោយធនាគារផ្ទាល់ នៅពេលដែលត្រូវកំណត់អំពីលក្ខខណ្ឌដើមទុន ដោយងាកមកវាយតម្លៃលើធនាគារទាំងនោះដោយខ្លួនឯងវិញ។
ហេតុអ្វីអ្នកស្រាវជ្រាវបានប្រាប់ធនាគារកណ្ដាលអឺរ៉ុបឱ្យចៀសវាងពឹងផ្អែកលើរបាយការណ៍សរសេរដោយធនាគារ?
ដោយ

អនុសាសន៍នេះបានកើតឡើងមុនពេលដែលបញ្ហាទាំងឡាយនៅឯធនាគារ ស៊ីលីកូន វ៉ល្លី (Silicon Valley) របស់សហរដ្ឋអាមេរិក និងនៅឯធនាគារ ក្រេឌីត ស្វីស (Credit Suisse) របស់ប្រទេសស្វីស បានចោទជាសំណួរ ទាក់ទងនឹងនិយ័តករធនាគារ។

អ្នកជំនាញឯករាជ្យបាននិយាយកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) គួរតែឈប់ពឹងផ្អែកលើរបាយការណ៍រង្វាយតម្លៃសរសេរដោយធនាគារនានា នៅពេលដែលត្រូវកំណត់អំពីលក្ខខណ្ឌដើមទុន ប៉ុន្តែត្រូវធ្វើការវាយតម្លៃលើធនាគារទាំងនោះដោយខ្លួនឯងវិញ។

នេះជាអនុសាសន៍ដ៏គួរឱ្យកត់សំគាល់បំផុតនៅក្នុងរបាយការណ៍នៃការស្រាវជ្រាវមួយ ដែលធនាគារកណ្ដាលអឺរ៉ុបបានឧបត្ថម្ភ ក្នុងគោលបំណងវាយតម្លៃការងារទាក់ទងនឹងការបំពេញភារកិច្ចចម្បងរបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុនៅតំបន់ចាយប្រាក់អឺរ៉ូ។ បើនិយាយឱ្យចំគឺថា តើធនាគារកណ្ដាលអឺរ៉ុបត្រូវកំណត់ឱ្យធនាគារទាំងឡាយមានមូលធនប៉ុន្មាន ដើម្បីឱ្យធនាគារទាំងនោះធន់នឹងការខាតបង់។

ការពិនិត្យឡើងវិញដោយអ្នកស្រាវជ្រាវឯករាជ្យខាងលើនេះ ត្រូវបានផ្សព្វផ្សាយក្នុងខែកញ្ញាឆ្នាំមុន ពោលគឺមុនពេលដែលបញ្ហាទាំងឡាយនៅឯធនាគារ ស៊ីលីកូន វ៉ល្លី (Silicon Valley) របស់សហរដ្ឋអាមេរិក ក៏ដូចជានៅឯធនាគារ ក្រេឌីត ស្វីស (Credit Suisse) របស់ប្រទេសស្វីស បានចោទជាសំណួរ ទាក់ទងនឹងនិយ័តករធនាគារ។ លទ្ធផលនៃការស្រាវជ្រាវនោះបានកើតឡើងជួនគ្នានឹងការអំពាវនាវនាពេលថ្មីៗ ដែលថាឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹងជាងមុន។

ធនាគារកណ្ដាលអឺរ៉ុបបាននិងកំពុងច្របាច់បញ្ចូលគ្នា រវាងការវិភាគរបស់ខ្លួននិងរបាយការណ៍សរសេរដោយធនាគារផ្ទាល់ ដើម្បីកំណត់អំពីលក្ខខណ្ឌតម្រូវចំពោះដើមទុនធនាគារ។

ប៉ុន្តែអ្នកជំនាញទាំងប្រាំរូប ដែលសុទ្ធតែជាអតីតអ្នកត្រួតពិនិត្យនៅតាមធនាគារក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក អៀរឡង់ អេស្ប៉ាញ និងកាណាដា បាននិយាយថា វិធីសាស្ត្ររបស់ធនាគារកណ្ដាលអឺរ៉ុបបែបនេះ គឺ"ទន់ជ្រាយខាងផ្នែកបញ្ញត្តិ" ហើយដំណើរការវាយតម្លៃផ្ទៃក្នុងលើភាពសមស្របនៃមូលធន (អាយស៊ីអេអេភី/ICAAP) អនុវត្តដោយធនាគារនានា ជាញឹកញាប់មានភាពល្អៀង ដូច្នេះហើយបានជាគេមិនគួរពឹងផ្អែកលើរបាយការណ៍សរសេរដោយធនាគារផ្ទាល់ទេ។

អ្នកជំនាញបាននិយាយនៅក្នុងរបាយការណ៍របស់ពួកគេថា "ការវាយតម្លៃដោយខ្លួនឯងរបស់ធនាគារតែងតែមានភាពល្អៀង ដែលរឹងរឹតតែមានភាពប្រថុយខ្លាំង នៅពេលដែលដំណើរការវាយតម្លៃផ្ទៃក្នុងលើភាពសមស្របនៃមូលធន (អាយស៊ីអេអេភី/ICAAP) ដើរតួនាទីចម្បងក្នុងការកំណត់អំពីលក្ខខណ្ឌតម្រូវទី២» ក្នុងចំណោមលក្ខខណ្ឌតម្រូវចំនួន ៣ នៅក្រោមច្បាប់ដែលអនុវត្តទូទាំងសាកលលោក ទាក់ទងនឹងដើមទុនចាំបាច់របស់ធនាគារ។

អ្នកស្រាវជ្រាវឯករាជ្យទាំងនោះបានសង្កត់ធ្ងន់ថា៖ "អាយស៊ីអេអេភី (ICAAPs) គួរតែត្រូវបានប្រើជាព័ត៌មានជំនួយ ជាជាងប្រើជាមូលដ្ឋានសម្រាប់ការវិភាគ។"

ពួកគេបានប្រាប់ធនាគារកណ្ដាលអឺរ៉ុបឱ្យផ្លាស់ប្តូរវិធីដែលខ្លួនកំណត់អំពីតម្រូវការដើមទុន ហើយឱ្យផ្តោតលើ"ហានិភ័យជាក់លាក់ដែលទាមទារឱ្យមានការប្រើប្រាស់ដើមទុនបន្ថែម ជាមួយគ្នានឹងការកាត់បន្ថយការពឹងផ្អែកលើ អាស៊ីអេអេភី (ICAAPs) ឱ្យបានច្រើន"។

អ្នកត្រួតពិនិត្យថ្នាក់ខ្ពស់បំផុតនៅធនាគារកណ្ដាលអឺរ៉ុប លោក អ៊ែនឌ្រា អិនរៀ (Andrea Enria) បាននិយាយថា អនុសាសន៍ទាំងនេះបានជួយពង្រឹងគំនិតរបស់គាត់ ដែល"ជឿថាការត្រួតពិនិត្យត្រូវតែមានភាពបត់បែន មានលក្ខណៈស្ថាបនា និងមានការយកចិត្តទុកដាក់ចំពោះហានិភ័យ" ។

អ្នកត្រួតពិនិត្យម្នាក់ទៀតនៅធនាគារកណ្ដាលអឺរ៉ុប លោកស្រី អេលីហ្សាប៊ែត ម៉ាកខូល (Elizabeth McCaul) បានថ្លែងស្វាគមន៍ចំពោះអនុសាសន៍មួយ ដែលស្នើឱ្យប្រើប្រាស់"វិធានការបែបគុណវិស័យ"ឱ្យកាន់តែច្រើនថែមទៀត ជាមួយធនាគារ។ លោកស្រីបាននិយាយទៀតថា វិធានការទាំងនោះអាចរួមបញ្ចូល"ការដាក់កំហិតលើសកម្មភាពអាជីវកម្ម ការទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងក្រុមប្រឹក្សាភិបាលនិងនៅក្នុងការគ្រប់គ្រង ព្រមទាំងការដាក់ទណ្ឌកម្មផ្នែករូបិយវត្ថុផង"។

បណ្ដាធនាគារក្នុងតំបន់អឺរ៉ូបានចាកចេញដោយសុវត្ថិភាព ពីភាពចលាចលនៅក្នុងវិស័យធនាគារកាលពីពេលថ្មីៗនេះ ស្របពេលដែលអ្នកត្រួតពិនិត្យថ្នាក់ខ្ពស់បំផុតរបស់ធនាគារកណ្ដាលអឺរ៉ុប គឺលោក អ៊ែនឌ្រា អិនរៀ បាននិយាយថា ធនាគារនៅអឺរ៉ុបមានភាពរឹងមាំ ហើយសុវត្ថិភាពរបស់ធនាគារក្នុងតំបន់ចាយប្រាក់អឺរ៉ូក៏ដោយសារតែសហភាពអឺរ៉ុបមានបទប្បញ្ញត្តិម៉ឺងម៉ាត់ជាងសហរដ្ឋអាមេរិកដែរ៕




អត្ថបទបន្ទាប់


ស្ថានភាពបំណុលរបស់បណ្ដារដ្ឋក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៨ឆ្នាំ

ព័ត៌មាន
ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា កម្រិតបំណុលជាមធ្យមរបស់រដ្ឋាភិបាលនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន…

ថៃ និងឥណ្ឌូណេស៊ីក្លាយជាទីតាំងលេចធ្លោក្នុងប្រព័ន្ធផ្គត់ផ្គង់រថយន្តអគ្គិសនី

ព័ត៌មាន
ប្រទេសថៃនិងឥណ្ឌូណេស៊ីបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ី សម្រាប់ការវិនិយោគលើគ្រឿងនិងសម្ភារៈសម្រាប់រថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ