​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ក្រោមរដ្ឋបាលលោក ត្រាំ អ្នកចង់បានសញ្ជាតិអាម៉េរិក ទាល់តែមានលុយ៥លានដុល្លារឡើងទៅ

ដោយ​ ​ ខេមបូណូមីស
ស្របពេលសហរដ្ឋអាម៉េរិក កំពុងរឹតបន្តឹងលើជនអន្តោប្រវេសន៍ និងការផ្តល់សញ្ជាតិដល់ទារកកើតនៅលើទឹកដីខ្លួន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសជាចំហថា អ្នកចង់បានសញ្ជាតិ និងស្នាក់នៅលើទឹកដីអាម៉េរិក ដោយស្របច្បាប់ ត្រូវមានថវិកាចាប់ពី៥លានដុល្លារឡើងទៅ។ អ្នកមានលុយក្នុងបរិមាណនេះអាចនឹងទទួលបានកាតមាស រួមជាមួយនឹងសិទ្ធិស្នាក់នៅអាម៉េរិកដោយស្របច្បាប់ ខណៈកាលពីមុនអាម៉េរិក តម្រូវការឱ្យមានត្រឹមតែ១លានដុល្លារតែប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal។