​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

សិស្សានុសិស្សាចំនួន ៣.៤០០នាក់ មកពីសាលាចំនួន២០ នៅខេត្តរតនគិរី ទទួលបានអំណោយសម្ភារៈសិក្សាពី អិលអូអិលស៊ី

ដោយ​ ​ ខេមបូណូមីស
រតនគិរី ៖ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំ និងឈានមុខគេនៅកម្ពុជា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំកម្មវិធីចែកសម្ភារៈសិក្សា រួមមាន កាតាប និងសៀវភៅ ដល់សិស្សានុសិស្ស សរុបចំនួន ៣,៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ២០ នៅក្នុងខេត្តរតនគិរី ក្នុងគោលបំណងជំរុញលើកទឹកចិត្តឲ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅសម្រេចក្ដីសុបិន និងក្លាយធនធានមនុស្សដ៏ល្អសម្រាប់ប្រទេសជាតិនាពេលអនាគត។