​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ខុនដូនៅខេត្តភូកេតប្រទេសថៃ កំពុងក្លាយជាមេដែកស្រូបទាញវិនិយោគិនបរទេស

ដោយ​ ​ ខេមបូណូមីស
ទីផ្សារខុនដូនៅខេត្តភូកេតប្រទេសថៃ កំពុងក្លាយជាមេដែកស្រូបទាញអ្នកទិញជាជនបរទេសកាន់តែខ្លាំងដោយសារកត្តារួមផ្សំមួយចំនួន ប៉ុន្តែអ្នកជំនាញទីផ្សារខុនដូបានមើលឃើញកំណើនភ្ញៀវទេសចរ គឺជាកត្តាសំខាន់បំផុតដែលជំរុញឱ្យតម្រូវការខុនដូកើនឡើងបែបនេះ។ គ្រាន់តែនៅក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ ភ្ញៀវទេសចរបរទេសទៅលេងប្រទេសថៃ មានចំនួនសរុបជាង៦លាននាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។