​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ថៃ កំពុងមានទំនោរក្បត់អាម៉េរិក ហើយលួចទៅរឹតបន្តឹងទំនាក់កាន់តែស្អិតល្មួតជាមួយចិន

ដោយ​ ​ ខេមបូណូមីស
ប្រទេសថៃ ជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាម៉េរិក នៅអាស៊ី ដោយមានសន្ធិសញ្ញាសន្តិសុខ ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយ និងធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា សម្ពន្ធភាពនេះកំពុងចុះខ្សោយ ពោល គឺប្រទេសថៃ កំពុងក្បត់សម្ពន្ធភាពជាមួយសហរដ្ឋអាម៉េរិក ហើយលួចឈោងចាប់មហាយក្សចិន និងបង្កើនភាពស្និទ្ធស្នាលកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់ Defense News កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។