​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

អង្គការសង្គមស៊ីវិល ស្នើឱ្យរាជរដ្ឋាភិបាល គិតគូរលើការគាំពារសុខភាពដល់កម្មករធ្វើការងារតាមផ្ទះ

ដោយ​ ​ ខេមបូណូមីស
នាទិវាអន្តរជាតិ កម្មករការងារតាមផ្ទះ លើកទី១៤ ស្តីពីការគាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ អង្គការអុកស្វាម និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើរដ្ឋាភិបាល ឱ្យបង្កើតឡើងវិញនូវផែនទីបង្ហាញផ្លូវសម្រាប់ផ្តល់សច្ចាប័នលើអនុសញ្ញា ILO 189 ដើម្បីជំរុញឱ្យម្ចាស់ផ្ទះចុះបញ្ជីកម្មករ ដែលបម្រើការងាររបស់ខ្លួនក្នុងបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស) និងការចុះធ្វើអធិការកិច្ចដល់គ្រប់ខ្នងផ្ទះ នៃម្ចាស់ផ្ទះទាំងឡាយដែលមិនទាន់ចុះបញ្ជី ប.ស.ស. ជូនដល់កម្មកររបស់ខ្លួន។