Latest

Articles by published date

តើមានកត្តាអ្វីខ្លះ ធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិតទាប?

ដោយ​ សោម ស្រីពេជ្រ
វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមជួយលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ព្រមទាំងជំរុញសន្ទុះនៃការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យនេះ មើលឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ហាក់នៅមានកម្រិតតិចតួចនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់ បើទោះបីវាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។ តើមានកត្តារាំងស្ទះអ្វីធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិតយ៉ាងដូច្នេះ?