Latest

Articles by published date

មហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានសម្រេចហើយ ក្រោយក្រុមហ៊ុនយក្សអាម៉េរិក BlackRock ទិញយកកំពង់ផែរបស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ី នៅព្រែកជីកប៉ាណាម៉ា

ដោយ​ ​ ខេមបូណូមីស
អាម៉េរិក BlackRock ទិញយកកំពង់ផែរបស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ី នៅព្រែកជីកប៉ាណាម៉ា ទីបំផុតមហិច្ឆតារបស់លោក ដូណាល់ ត្រាំ បានសម្រេចហើយ ក្រោយក្រុមហ៊ុនយក្សអាម៉េរិក BlackRock កាលពីថ្ងៃទី៤ ខែមីនា បានប្រកាសជះលុយ២៣ពាន់លានដុល្លារ ទិញយកកំពង់ផែយុទ្ធសាស្ត្រចំនួន២របស់មហាសេដ្ឋីហុងកុង លី កាស៊ីង នៅព្រែកជីកប៉ាណាម៉ា បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះ ធ្លាប់បង្ហាញមហិច្ឆតាចង់បានកំពង់ផែទាំងពីរនេះមកគ្រប់គ្រង ដ្បិតបារម្ភថា ផ្លូវទឹកដឹកទំនិញដ៏សំខាន់នេះអាចស្ថិតក្រោមឥទ្ធិពលរបស់មហាយក្សចិន។