ព័ត៌មាន

all news articles here

អាជ្ញាធរវៀតណាមលុបគណនីធនាគារ១៥៤លានគណនី និងរាំងខ្ទប់ប្រតិបត្តិការជិត៥៧លានដុល្លារ

ដោយ​ ​ ខេមបូណូមីស
ដើម្បីឈានទៅសម្រេចមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់ ធនាគារកណ្តាលវៀតណាមបានពង្រឹងច្បាប់ និងយន្តការគ្រប់គ្រងវិស័យហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ ជាក់ស្តែងមកទល់នឹងខែកញ្ញា ឆ្នាំ២០២៥ ធនាគារកណ្តាលវៀតណាមបានលុបគណនីធនាគាររហូតដល់១៥៤លានគណនី និងបានរាំងខ្ទប់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជិត៥៧លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។