ព័ត៌មាន

all news articles here

ថៃ ទទួលស្គាល់ថា គ្មានប្រទេសណាមួយគាំទ្រខ្លួនឡើយ និងកំពុងឡាំប៉ាមិនសុខចិត្តជុំវិញរឿងជម្លោះព្រំដែនជាមួយកម្ពុជា

ដោយ​ ​ ខេមបូណូមីស
ជារឿងមួយដ៏គួរឱ្យអាម៉ាស់ជាទីបំផុត សម្រាប់ប្រទេសថៃ ខណៈដែលរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន គឺលោក ណាត់ថាផន ណាក់ផានិត នៅថ្ងៃទី ២៣នេះ បានចេញមកនិយាយក្ដែងៗ ទទួលស្គាល់យ៉ាងពេញមាត់ថា គ្មានប្រទេស ឬអន្តរជាតិណាមួយនៅឈរគាំទ្រថៃឡើយពាក់ព័ន្ធនឹងជម្លោះព្រំដែនជាមួយកម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Khaosoh។ លោក ណាត់ថាផន បាននិយាយថា ប្រទេសនានានិយាយមកដូចជាពួកគេមានអព្យាក្រឹតណាស់ ប៉ុន្ដែ ការអនុវត្តជាក់ស្ដែង ពួកគេឈរនៅខាងកម្ពុជា ខណៈដែលប្រកាសក្ដែងៗអំពីអព្យាក្រឹតភាព។