ព័ត៌មាន

all news articles here

នយោបាយថៃ កំពុងក្រឡាប់ចាក់ ខណៈសភាថៃ ត្រៀមបោះឆ្នោតជ្រើសរើសនាយករដ្ឋ មន្ត្រីថ្មីនៅថ្ងៃនេះ

ដោយ​ ​ ខេមបូណូមីស
ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកចេញពីតំណែងជាផ្លូវការកាលពីចុងខែសីហា កន្លងទៅ នយោបាយនៅក្នុងប្រទេសថៃ នៅពេលនេះ កំពុងក្រឡាប់ចាក់ ខណៈក្រុមសមាជិកសភាថៃ ត្រៀមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃនេះ ហើយបេក្ខភាពដ៏លេចធ្លោសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មី គឺលោក អានុទីន ឆានវីរៈគុល ប្រធានបក្សភូមិចៃថៃ បានអះអាងថា លោកទទួលបានសំឡេងឆ្នោតគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។