ព័ត៌មាន

all news articles here

លោក ត្រាំ គ្រោងដំឡើងពន្ធនាំចូលថ្មីរហូតដល់១៥% ក្រោយពន្ធបដិការត្រូវបានតុលាការកំពូលលុបចោល

ដោយ​ ​ ខេមបូណូមីស
ភ្លាមៗក្រោយតុលាការកំពូលសហរដ្ឋអាម៉េរិក សម្រេចលុបចោលពន្ធគយបដិការកាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងអត្រាពន្ធនាំចូលថ្មីលើទំនិញពីគ្រប់ប្រទេសចំនួន១០%។ ប៉ុន្តែ១ថ្ងៃក្រោយមកពោលគឺនៅថ្ងៃទី២១ ខែកុម្ភៈ លោក ត្រាំ បានផ្លាស់ប្តូរចិត្តយ៉ាងឆាប់រហ័សដោយគ្រោងដំឡើងពន្ធនាំចូលថ្មីលើប្រទេសនានាទូទាំងពិភពលោកដល់១៥% ដែលបង្ហាញពីជំហរកាន់តែតឹងរ៉ឹងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការឆ្លើយតបនឹងសេចក្តីសម្រេចរបស់តុលាការកំពូល។