ព័ត៌មាន

all news articles here

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះជួបសំណេះសំណាលសាកសួរទុក្ខបងប្អូនពលករ ដែលត្រលប់មកពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ

ដោយ​ ​ ខេមបូណូមីស
នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនពលករខ្មែរដែលត្រលប់មកពីប្រទេសថៃនៅក្នុងខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន, ឯកឧត្ដមរដ្ឋមន្រ្តី ហួត ហាក់, លោកជំទាវ កុយ ពិសី, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំជាច្រើនរូប។