ព័ត៌មាន

all news articles here

ព្រលានយន្តហោះអន្តរជាតិ តេជោ ទទួលបានអ្នកដំណើរជាមធ្យម១ម៉ឺន៥ពាន់នាក់ក្នុងមួយថ្ងៃ

ដោយ​ សោម ស្រីពេជ្រ
អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលបានបើកដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។ តួយ៉ាងបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអាកាសចរស៊ីវិល ក្រោយបើកដំណើរការ១សប្តាហ៍កន្លងមកនេះ អាកាសយាន្តដ្ឋានអន្តរជាតិកម្រិត 4F នេះ ទទួលបានអ្នកដំណើរចេញ-ចូលជាមធ្យមប្រមាណ១ម៉ឺន៥ពាន់នាក់ក្នុង១ថ្ងៃ ជាមួយជើងហោះហើរចេញ-ចូលជាមធ្យមប្រមាណ១៣០ជើងក្នុង១ថ្ងៃ។