ព័ត៌មាន

all news articles here

តើខេត្តគោលដៅទេសចរណ៍សំខាន់ៗបានត្រៀមខ្លួនបែបណា ដើម្បីទទួលបានភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ?

ដោយ​ ​ ខេមបូណូមីស
រៀងរាល់ឱកាសឈប់សម្រាកនៃពិធីបុណ្យទានម្ដងៗ ពលរដ្ឋខ្មែរតែងតែឆ្លៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ខណៈអាជ្ញាធរខេត្តគោលដៅសំខាន់ៗ ក៏បានត្រៀមចំរៀបចំសណ្ឋាប់ធ្នាប់ តុបតែងលម្អតាមដងផ្លូវ និងការរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីទទួលភ្ញៀវទេសចរ។ តួយ៉ាងនាឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ បណ្តាខេត្តគោលដៅទេសចរណ៍សំខាន់ៗដូចជា សៀមរាប ព្រះសីហនុ និងកែបជាដើម បានបង្ហាញក្តីរំពឹងក្នុងស្រូបទាញភ្ញៀវទេសចរទៅកម្សាន្តបានកាន់តែច្រើន ខណៈមកទល់ពេលនេះកន្លែងស្នាក់នៅនានាក្នុងខេត្តគោលដៅទាំងនេះទទួលបានការកក់ជាហូហែរ។