ព័ត៌មាន

all news articles here

តើមានកត្តាអ្វីជំរុញឱ្យយុវជននៅប្រទេសចិន សម្រុកដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្ត្រីរាជការក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំ២០២៤ នេះ?

ដោយ​ ​ ខេមបូណូមីស
យុវជននៅប្រទេសចិន បានសម្រុកនាំគ្នាដាក់ពាក្យប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិលក្នុងចំនួនច្រើនបំផុតមិនធ្លាប់មាននៅឆ្នាំ២០២៤ ពោលគឺរហូតដល់ទៅ៣,៤លាននាក់ឯណោះ។ ការសម្រុកចង់ធ្វើការរដ្ឋរបស់យុវជនចិននេះ ដោយសារពួកគេសង្ឃឹមថា នឹងអាចធានាបាននូវស្ថិរភាពការងារពេញមួយជីវិតដោយគ្មានការបារម្ភ និងការទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចជាលំនៅឋានតម្លៃធូរថ្លៃ ដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋជាដើម ស្របពេលការដាំក្បាលចុះនៃសេដ្ឋកិច្ចចិន បានជះផលប៉ះពាល់ខ្លាំងដល់វិស័យឯកជន ហើយអត្រាគ្មានការងារធ្វើក្នុងចំណោមយុវជននៅមានកម្រិតខ្ពស់នៅឡើយ។