ព័ត៌មាន

all news articles here

ឥណ្ឌូនេស៊ី ចាប់បង្ខំឱ្យក្រុមហ៊ុនយក្ស Apple បង្កើនការវិនិយោគឱ្យដល់១ពាន់លានដុល្លារបានសម្រេច

ដោយ​ ​ ខេមបូណូមីស
ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំនៅអាស៊ាន ទទួលបានជោគជ័យលើការចាប់បង្ខំក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិក ឱ្យបង្កើនការវិនិយោគក្នុងទឹកដីខ្លួនឱ្យឈានដល់១ពាន់លានដុល្លារ។ ការយល់ព្រមបង្កើនការវិនិយោគរបស់ Apple នេះ ដើម្បីដោះដូរនឹងការបើកផ្លូវឱ្យខ្លួនអាចលក់ទូរសព្ទ iPhone 16 ស៊េរីចុងក្រោយនៅលើទឹកដីឥណ្ឌូស៊ី។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគមើលឃើញថា ជ័យជម្នះតាមរយៈការប្រើគោលនយោបាយគាំពារនិយមចាប់បង្ខំបែបនេះនឹងមិនឋិតថេរយូរអង្វែងឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg។