ព័ត៌មាន

all news articles here

តើបណ្ដាខេត្តនៅជាប់មាត់សមុទ្រធំៗ៣ មានការរំពឹងបែបណាក្នុងការស្រូបទាញភ្ញៀវទេសចរក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំនេះ?

ដោយ​ ​ ខេមបូណូមីស
អាជ្ញាធរតាមបណ្ដាខេត្តជាប់មាត់សមុទ្រចំនួន៣ រំពឹងទទួលបានអ្នកទេសចរទៅលេងកម្សាន្តច្រើន នៅក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ខណៈបច្ចុប្បន្នការកក់បន្ទប់ស្នាក់នៅចាប់ផ្ដើមមានជាបណ្ដើរៗហើយ ហើយមន្រ្តីនៅក្នុងបណ្ដាខេត្តទាំងនេះ ក៏បានចុះអប់រំផ្សព្វផ្សាយអំពីការងារបដិសណ្ឋារកិច្ច ដើម្បីស្វាគមន៍ដល់អ្នកទេសចរផងដែរ។ អាជ្ញាធររបស់បណ្តាខេត្តទាំង៣នេះ ក៏បានរៀបចំតុបតែងលម្អតាមដងផ្លូវ និងទីធ្លាសាធារណៈផ្សេងៗ ក៏ដូចជាត្រៀមរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផងដែរ។