ព័ត៌មាន

all news articles here

តើការបិទរោងចក្រចាស់បើករោងចក្រថ្មី ពិតជានាំឱ្យកម្មករដែលមានអាយុចាប់ពី៣៥ឆ្នាំឡើង ពិបាករកការងារធ្វើមែន ឬយ៉ាងណា?

ដោយ​ សោម ស្រីពេជ្រ
អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ចលនាបិទបើករោងចក្រពីមួយកន្លែងទៅមួយកន្លែងបានកើតមានជាបន្តបន្ទាប់ក្រោមហេតុផលផ្សេងៗគ្នា តែយ៉ាងណានៅពេលមានការបិទបើករោងចក្របែបនេះ ប្រាកដណាស់វានឹងធ្វើឱ្យកម្មករនិយោជិតត្រូវផ្លាស់ប្តូរការងារ និងខ្លះទៀតប្រឈមមុខនឹងការគ្មានការងារធ្វើផងដែរ ពិសេសអ្នកដែលមានអាយុច្រើន និងមិនមានជំនាញច្បាស់លាស់។ តើការបិទរោងចក្រចាស់បើករោងចក្រថ្មី ពិតជានាំឱ្យកម្មករដែលមានអាយុចាប់ពី៣៥ឆ្នាំឡើង ប្រឈមមុខនឹងការពិបាករកការងារធ្វើមែនឬយ៉ាងណា?