នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ចលនានៃការបំលាស់ទីរបស់ជនជាតិចិនមករស់នៅនិងរកស៊ីនៅលើទឹកដីប្រទេសកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ពិសេស នៅបណ្ដាខេត្តក្រុងដែលមានសក្តានុពលវិនិយោគ ដូចជា រាជធានីភ្នំពេញ សៀមរាប និងខេត្តនៅជាប់មាត់សមុទ្រ មានដូចជា កំពត កែប កោះកុង និងព្រះសីហនុ។
អ្វីដែលចិនកំពុងសម្រុកវិនិយោគច្រើនជាងគេ គឺក្នុងខេត្តព្រះសីហនុ ដែលភាគច្រើនវិនិយោគសាងសង់អគារពាណិជ្ជកម្ម អាផាតមិន ខុនដូ សណ្ឋាគារ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺចិនកំពុងតែវិនិយោគសាងសង់កាស៊ីណូធំៗចំនួន ៣៧ទីតាំង ដែលជាចំនួនច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូលតែម្តង។
តើចិនពិតជាចង់ធ្វើឲ្យខេត្តព្រះសីហនុ ក្លាយទៅជាខេត្តឧស្សាហកម្មពាណិជ្ជកម្ម ស៊ិនជិន ទី២ ឬក៏ជាម៉ាកាវទី២ របស់ប្រទេសចិន ទៅថ្ងៃអនាគត? ជុំវិញទៅនឹងសំណួរនេះ អ្នកជំនាញសេដ្ឋកិច្ចសុទ្ធតែមិនទាន់ហ៊ានអះអាងឲ្យច្បាស់លាស់នៅឡើយទេ។ ដូច្នេះ យើងរង់ចាំមើលថាតើវាសនាអនាគតខេត្តឆ្នេរខ្សាច់ល្អបំផុតរបស់ពិភពលោកមួយនេះ នឹងក្លាយជាយ៉ាងណាឲ្យពិតប្រាកដនោះ!