វ៉ាក់សាំងកូវីដ១៩ ៦០ម៉ឺនដូស ពីចិន ដឹកមកដល់កម្ពុជាហើយ!
ដូចការគ្រងទុក វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៦០ម៉ឺនដូស
ជាជំនួយពីប្រទេសចិន ត្រូវបានដឹកមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី ០៧ ខែកុម្ភ…
វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស បានដឹកនិងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ។ វ៉ាក់សាំង AstraZeneca ទាំងនេះ ជាជំនួយពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក្រោមការដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការ យូនីសេហ្វ (UNICEF) ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ៕