វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា ដឹកមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២ មីនា ២០២១
វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស បានដឹកនិងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពី…
លោក មីន អ៊ុងឡាំង មេដឹកនាំរដ្ឋប្រហារយោធាភូមា បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយ នៅព្រឹកថ្ងៃសៅរ៍ ទី ២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងពិភាក្សាអំពីវិបត្តិភូមា ដែលមានកំពូលមេដឹកនាំប្រទេសជាសមាជិកអាស៊ានចូលរួម។ ប៉ុន្ដែ ក្នុងនោះ ក៏អវត្តមានកំពូលមេដឹកនាំពីររូប គឺប្រធានាធិបតីហ្វីលីពីន និងនាយករដ្ឋមន្ត្រីថៃ ដោយប្រទេសទាំងពីរនេះ បានចាត់រដ្ឋមន្ត្រីក្រសួងការប្រទេសរបស់ខ្លួនចូលរួមជំនួសវិញ។ ការមកដល់នៃរបស់ លោក មីន អ៊ុងឡាំង នៅលើទឹកដីប្រទេសឥណ្ឌុនេស៊ីនេះ ក៏មានការពង្រឹងផ្នែកសន្ដិសុខយ៉ាងម៉ត់ចត់ផងដែរ ដើម្បីធានាសុវត្ថិភាពមេដឹកនាំរូបនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Nikkei។