Popular

Articles by all time popularity

អាមេរិកប្រកាសដាក់ពន្ធលើសម្បកកង់រថយន្ដនាំចូលពីប្រទេសមួយចំនួន ក្រោយរកឃើញថា បានលក់បង្ខូចថ្លៃ

ដោយ​ មង្គល ចាន់
គណៈកម្មការពាណិជ្ជកម្មអន្តរជាតិអាមេរិក (ITC) បានបញ្ជាក់ថា ក្រុមហ៊ុនផលិតសម្បកកង់រថយន្ដនៅក្នុងស្រុករបស់ខ្លួន កំពុងតែរងគ្រោះខ្លាំង ដោយសារតែការនាំចូលសម្បកកង់រថយន្ដពីកូរ៉េខាងត្បូង កោះតៃវ៉ាន់ ប្រទេសថៃ និង វៀតណាមជាដើម ដែលសម្បកកង់រថយន្ដនាំចូលមកពីប្រទេសទាំងអស់នេះ គឺលក់ទាបខុសធម្មតា ដែលជាការលក់បង្ខូចថ្លៃ ឬ ជាការលក់មិនស្មើភាពគ្នា។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មអាមេរិក នឹងដាក់ពន្ធទៅលើការនាំចូលផលិតផលសម្បកកង់រថយន្ដដែលនាំចូលមកពីប្រទេសទាំងនេះ ដើម្បីជួយការពារទីផ្សារសម្រាប់ផលិតផលនៅក្នុងស្រុករបស់ខ្លួន។