លិខិតឆ្លងដែន​បញ្ជាក់ពីការបានចាក់វ៉ាក់សាំង

ជប៉ុនគ្រោងដាក់ចេញលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅខែកក្កដា


មន្ត្រីជាន់ខ្ពស់ជប៉ុន លើកឡើងថា ប្រទេសជប៉ុនមានផែនការ ចាប់ផ្ដើមដាក់ចេញលិខិតឆ្លងដែន ដែលបានបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងពាក់កណ្ដាលខែកក្កដាខាងមុខនេះ ខណៈដែលប្រទេសជាច្រើន រួមទាំង សហអឺរ៉ុប ក៏ត្រៀមបើកទ្វារទទួលអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងរួចផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏នឹងស្នើទៅកាន់ប្រទេសដទៃទៀត ឲ្យមានការលើកលែងចំពោះអ្នកដំណើរ ដែលមានលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះ ដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័ក ឬ ក៏កាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កឲ្យនៅខ្លីជាងមុន។
ជប៉ុនគ្រោងដាក់ចេញលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ នៅខែកក្កដា
ដោយ

ប្រធានខុទ្ធកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក កាតស៊ូណូប៊ូ កាតូ (Katsunobu Kato) បានថ្លែងនៅក្នុងសន្ដិសីទព័ត៌មានថ្មីៗនេះថា ដើម្បីត្រៀមចេញលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋាភិបាលជប៉ុននឹងធ្វើជាលិខិតបញ្ជាក់នេះនៅលើក្រដាសជាមុនសិន បន្ទាប់មករដ្ឋាភិបាលក៏នឹងអាចរៀបចំធ្វើនៅលើប្រព័ន្ធឌីជីលផងដែរ។

កន្លងមក ជារឿយៗមជ្ឈដ្ឋានអ្នកជំនួញនៅជប៉ុន បានអំពាវនាវឲ្យមានការដាក់ឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះ សម្រាប់បើកសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ហើយក៏សង្ឃឹមថានឹងជួយឲ្យការធ្វើដំណើរមានភាពប្រសើរឡើងដែរ។

មិនមែនតែជប៉ុនទេ នៅសហភាពអឺរ៉ុប និងប្រទេសអាស៊ាន ក៏កំពុងតែគ្រោងនឹងដាក់ឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំងនេះផងដែរ សម្រាប់ការធ្វើដំណើរជាអន្តរជាតិរវាងប្រទេសតំបន់អឺរ៉ុប និងអាស៊ាន។

សូមបញ្ជាក់ថា សម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសជប៉ុនបច្ចុប្បន្ននេះ នៅមិនទាន់បើកចំហរឲ្យមានការធ្វើដំណើរទូលំទូលាយនោះទេ ពោលគឺមានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលជប៉ុនបានបើកឲ្យធ្វើដំណើរចូលទឹកដីខ្លួន ពោលគឺជាប្រទេសទាំងនោះ សុទ្ធសឹងជាប្រទេស ដែលកំពុងមានហានិភ័យឆ្លងកូវីដ-១៩ទាប។ ដើម្បីធ្វើដំណើរទៅជប៉ុនបាន អ្នកធ្វើដំណើរពីប្រទេសដែលជប៉ុនបានអនុញ្ញាតទាំងនោះ ត្រូវតែបញ្ជូនលទ្ធផលតេស្ដអវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង នៅមុនពេលពួកគេធ្វើដំណើរ ហើយត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលមកដល់ទឹកដីជប៉ុន។

សូមបញ្ជាក់ថា ជប៉ុនបច្ចុប្បន្ននេះ បានសម្រុកចាក់វ៉ាក់សាំងយ៉ាងលឿនរហ័ស នៅមួយរយៈចុងក្រោយនេះ ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅខែក្រោយ។

រដ្ឋាភិបាលជប៉ុនក៏មានផែនការនឹងបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់តំបន់ភាគច្រើននៅទូទាំងប្រទេស នៅត្រឹមថ្ងៃអាទិត្យសប្ដាហ៍នេះ ពោលគឺនៅមុនពេល១ខែនៃការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិក។នៅក្នុងប្រទេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបកំពូលអាមេរិក និងរុស្សីទទួលបានផ្លែផ្កា តែលោកចូបៃឌិនព្រមានពីសង្គ្រាមព័ត៌មានវិទ្យា

ព័ត៌មាន
ជំនួបកំពូលនៃមេដឹកនាំអាមេរិក និងមេដឹកនាំរុស្សី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ហាក់បង្ហាញពីផ្លែផ្កាបានច្រើន ដែលជា…

នាយករដ្ឋមន្ត្រីថៃ៖ យើងមិនអាចរង់ចាំដល់​ពលរដ្ឋ​ចាក់វ៉ាក់សាំងបានគ្រប់គ្នា ឬពិភពលោក​អស់កូវីដ-១៩ ទើបអាចបើកប្រទេសបាននោះទេ!

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃបានប្រកាសថា ប្រទេសថៃត្រូវតែបើកចេញ ពីការបិទខ្ទប់ឲ្យមានសកម្មភាពឡើងវិញសម្រាប់រយៈពេល ១២០ ថ្ងៃ ឬស្មើនឹង៤ខែ រាប់ចាប់តាំងពីពាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ