តើការបញ្ជូនទណ្ឌិតជាក្មេងទំនើងឱ្យទៅជួយកិច្ចការងារនៅសមរភូមិជួរមុខអាចផ្តល់បញ្ហា និងផលប្រយោជន៍យ៉ាងណាដែរ?
ដោយ
ទណ្ឌិតដែលជាក្រុមក្មេងទំនើងជិត៨០០នាក់ ដែលធ្លាប់បង្កអសន្តិសុខនៅក្នុងសង្គម ត្រូវបានផ្ទេរឱ្យទៅបម្រើការងារសាងសង់លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធការពារជាតិនៅតាមបណ្តាខេត្តជាប់ព្រំដែន។ ការចាត់បញ្ជូនក្រុមក្មេងទំនើងទាំងនេះត្រូវបានអនុវត្តឡើងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងគោលបំណងពង្រឹងការអប់រំកែប្រែ ព្រមទាំងបញ្ចូលពួកគេទៅក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីកសាងសមត្ថភាពឡើងវិញ។