ថៃទទូចចង់ចរចាទ្វេភាគីមុនឈានទៅប្រើយន្តការ UNCLOS តែកម្ពុជាបដិសេធថាមិនអាចដើរត្រឡប់ថយក្រោយនោះទេ
ដោយ
ក្រោយភាគីថៃបានលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ឆ្នាំ២០០១ ជាក្របខណ្ឌចរចាមានស្រាប់ដ៏សំខាន់ដែលកម្ពុជា-ថៃបានចុះជាមួយគ្នាកាលពីជាង២០ឆ្នាំមុនសម្រាប់ការចរចាអភិវឌ្ឍដែនសមុទ្រត្រួតស៊ីគ្នា ពេលនេះភាគីថៃនៅតែទទូចស្នើចរចាទ្វេភាគីជាមួយកម្ពុជា មុននឹងចូលដោះស្រាយតាមយន្ដការ UNCLOS។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquire នៅថ្ងៃសុក្រ ទី១៥ ខែឧសភា នេះ។