សម្តេចតេជោ ផ្តល់យោបល់ឱ្យដកតំណែង ចាត់វិធានការច្បាប់ និងបង្កកទ្រព្យសម្បត្តិមន្ត្រីពាក់ព័ន្ធ Scam Online
ដោយ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅកម្ពុជា ត្រូវតែដើរទន្ទឹមគ្នានឹងការបង្ក្រាប និងដកតំណែងមន្ត្រីខិលខូចទាំងឡាយណាដែលពាក់ព័ន្ធ ព្រោះមន្ត្រីអសកម្មទាំងនោះ គឺជាក្តីអន្តរាយសម្រាប់ប្រទេសជាតិ។ ជុំវិញបញ្ហានេះ សម្តេចតេជោ យោបល់ឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដកតំណែងមន្ត្រីដែលជាប់ពាក់ព័ន្ធ និងចោទប្រកាន់ពួកគេចំពោះមុខច្បាប់នៅតុលាការ ព្រមទាំងបង្កកទ្រព្យសម្បត្តិផងដែរ។