រុស្ស៊ីទាត់ចោលសំណើ និងចំអកឱ្យអ៊ុយក្រែនថា មានតែសមរភូមិប្រយុទ្ធទេ ទើបជាអ្នកសម្រេចជោគវាសនាសង្គ្រាម
ដោយ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានចេញមុខរិះគន់យ៉ាងចាស់ដៃលើលិខិតចំហរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskyy) ដែលបានផ្ញើទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន។ ប្រមុខការទូតរុស្ស៊ីរូបនេះបានចំអកថា គ្មានឡើយការចរចាពាក្យសម្តីមានតែគ្រាប់កាំភ្លើង និងសមរភូមិប្រយុទ្ធផ្ទាល់ប៉ុណ្ណោះ ទើបជាអ្នកកាត់សេចក្តីបញ្ចប់សង្គ្រាមនេះ។