មេភូមិភាគ១ថៃនឹងស្នើកម្ពុជា ឱ្យពន្យារពេលកិច្ចប្រជុំ RBC បើគ្មានការពិភាក្សាលើបញ្ហាជម្លៀសពលរដ្ឋខ្មែរ
ដោយ
មេភូមិភាគ១ថៃ បានអះអាងថា ខ្លួននឹងស្នើកម្ពុជា ឱ្យពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ប្រសិនបើបញ្ហាជម្លៀសពលរដ្ឋខ្មែរចេញភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងមានជម្លោះមិនស្ថិតក្នុងវារៈនៃកិច្ចប្រជុំ ដែលគ្រោងធ្វើឡើងចន្លោះពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ។ តាមគម្រោងកិច្ចប្រជុំនេះនឹងពិភាក្សាគ្នាលើបញ្ហាការបង្ក្រាបអ្នកបោកប្រាស់តាមប្រព័ន្ធអនឡាញ ការបោសសម្អាតមីន និងការគ្រប់គ្រងព្រំដែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។