រឿងលួចនាំចូលទុរេនពីថៃ! អ្នកជំនាញទទូចឱ្យអាជ្ញាធរវែកមុខមន្ត្រីគប់គិត នៅតាមច្រកព្រំដែន ព្រោះការដាក់ទោស អាឡែន តែមួយមិនគ្រប់គ្រាន់នោះទេ
ដោយ
កាលពីថ្ងៃទី៧ ខែឧសភា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ជនសង្ស័យ២រូបពាក់ព័ន្ធសំណុំរឿងលួចនាំចូលទុរេនពីថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ ក្នុងនោះជនសង្ស័យម្នាក់ត្រូវបានពីបទលួចនាំចូលទំនិញគេចពន្ធ និងម្នាក់ទៀតពីបទផ្ដើមគំនិតក្នុងការលួចនាំចូលទំនិញគេចពន្ធ។