អង្គការសុខភាពពិភពលោកប្រកាសអាសន្នទូទាំងសកលលោក ក្រោយវីរុសអេបូឡា ដែលមានអត្រាស្លាប់រហូតដល់៤០% បានផ្ទុះឡើងនៅកុងហ្គោ និងអ៊ូហ្គង់ដា
ដោយ
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជុំវិញការផ្ទុះឡើងវិញ នៃវីរុសអេបូឡា ប្រភេទកម្រដ៏កាចសាហាវនៅក្នុងប្រទេសកុងហ្គោ និងប្រទេសអ៊ូហ្គង់ដា ដោយចាត់ទុកហេតុការណ៍នេះថា ជាគ្រាអាសន្នផ្នែកសុខភាពសាធារណៈ ដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិ។ ការប្រកាសអាសន្ននេះ ធ្វើឡើងខណៈករណីឆ្លង និងអត្រាស្លាប់នៅតែបន្តកើនឡើងរហូតដល់ថ្នាក់សហរដ្ឋអាម៉េរិក ចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនចេញជាបន្ទាន់។ អង្គការ WHO បានព្រមានថា វីរុសអេបូឡាទម្រង់កម្រនេះ មានអត្រាសម្លាប់មនុស្សខ្ពស់ចន្លោះពី២៥% ដល់ ៤០%។