អ្នកជំនាញយល់ថា កម្ពុជា ល្មមដល់ពេលបង្កើតពូជទុរេនផ្ទាល់ខ្លួន ដើម្បីវាយលុកទីផ្សារអន្តរជាតិហើយ
ដោយ
បច្ចុប្បន្នពូជទុរេន ដែលកសិករកម្ពុជា និយមដាំដុះ និងមានការគាំទ្រខ្លាំងលើទីផ្សាររួមមានពូជម៉ាន់ថង, ម៉ូសាងឃីង និងរី៦ជាដើម សុទ្ធសឹងមានប្រភពមកពីប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ទន្ទឹមនឹងនេះ កម្ពុជា នៅមិនទាន់មានពូជទុរេនផ្ទាល់ខ្លួនណាមួយ ដែលមានឈ្មោះបោះសំឡេងទូលំទូលាយនៅឡើយទេ។