អ្នកវិទ្យាសាស្ត្រអះអាងថា មនុស្សនឹងអាចមើលឃើញពន្លឺភ្លើងចេញពីឋានព្រះចន្ទនៅប៉ុន្មានឆ្នាំខាងមុខ
ដោយ
ពិភពលោកកំពុងដើរទៅរកចំណុចរបត់ថ្មីមួយ នៃប្រវត្តិសាស្ត្រអវកាសដោយលោក ឌីលែន ថេយល័រ (Dylan Taylor) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Voyager Technologies បានទស្សន៍ទាយយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានCNBC នៅប្រទេសសិង្ហបុរីថា មនុស្សជាតិនឹងមិនត្រឹមតែទៅទស្សនាឋានព្រះចន្ទនោះទេ ប៉ុន្តែនឹងទៅរស់នៅទីនោះតែម្តង។