#វិស័យ ស្រូវ អង្ករ

Articles by Tag វិស័យ ស្រូវ អង្ករ

កម្ពុជា មានជំនឿថានឹងអាចសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
វិបត្តិប្រេងឥន្ធនៈ ដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យថ្លៃដឹកជញ្ជូននៅកម្ពុជា ហក់ឡើងប្រមាណ៣០% ដែលជាសម្ពាធបន្ថែមលើថ្លៃដើមផលិតកម្មស្រូវ។ ទោះជាយ៉ាងនេះក្តី ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅតែបង្ហាញសុទិដ្ឋិនិយមថា ឧបសគ្គនេះនឹងមិនអាចរារាំងមហិច្ឆតានាំចេញអង្ករឱ្យសម្រេចបាន១លានតោននៅក្នុងឆ្នាំនេះបានឡើយ ។ ការបង្ហាញជំនឿចិត្តបែបនេះផ្អែកទៅលើសម្ទុះនៃការនាំចេញយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ដែលសម្រេចបានរហូតដល់ជាង៤៦ម៉ឺនតោន។