#សុខភាពសាធារណៈ

Articles by Tag សុខភាពសាធារណៈ

អ្នកជំនាញចាត់ទុកការបញ្ឈប់ការដាក់រង្វាន់តាមក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជជាជំហានថ្មីដើម្បីសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម

ដោយ​ សោម ស្រីពេជ្រ
​​នៅទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបញ្ឈប់ការផ្ដល់រង្វាន់តាមក្រវិលកំប៉ុង និងគម្របដបស្រាបៀរ រួមទាំងភេសជ្ជមានជាតិស្ករ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។ វិធានការនេះត្រូវបានអ្នកជំនាញចាត់ទុកថា ជាយុទ្ធសាស្ត្រគន្លឹះដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ ដែលកើតចេញពីការប្រើប្រាស់ស្រាបៀរ និងភេសជ្ជប៉ូវកម្លាំងលើសកម្រិត ជាពិសេសក្នុងស្រទាប់យុវវ័យតែម្តង។ ទោះជាយ៉ាងណាអ្នកជំនាញយល់ថា ប្រសិទ្ធភាព នៃការអនុវត្តវិធានការនេះចាំបាច់ត្រូវមានការតាមដាន និងពង្រឹងច្បាប់ពិន័យឱ្យបានច្បាស់លាស់។