កម្ពុជា បណ្ដេញជនបរទេសជាង ៤,៥ម៉ឺននាក់ នៅឆមាសទី១ឆ្នាំនេះ ក្នុងនោះមានជាង១,៦ម៉ឺននាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ
ដោយ
អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបណ្ដេញជនបរទេសចំនួនជាង ៤ម៉ឺន៥ពាន់នាក់ ចេញពីប្រទេស នៅត្រឹមឆមាសទី ឆ្នាំ ២០២៦នេះ ដោយក្នុងនោះ មានជាង១ម៉ឺន៦ពាន់នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ការបណ្ដេញជនបរទេសនៅ៦ខែដំបូងឆ្នាំនេះ គឺមានចំនួនច្រើនលើសលុប បើធៀបនឹងរយៈពេល១០ឆ្នាំកន្លងមក។