កម្ពុជា បណ្ដេញជនបរទេស

កម្ពុជា បណ្ដេញជនបរទេស​ជាង ៤,៥ម៉ឺននាក់ នៅឆមាសទី១ឆ្នាំនេះ ក្នុងនោះមានជាង១,៦ម៉ឺននាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមអនឡាញ


អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបណ្ដេញជនបរទេសចំនួន​ជាង ៤ម៉ឺន៥ពាន់នាក់ ចេញពីប្រទេស នៅត្រឹមឆមាសទី ឆ្នាំ ២០២៦នេះ ដោយក្នុងនោះ មានជាង១ម៉ឺន៦ពាន់នាក់​​ ​ ពាក់ព័ន្ធ​បទល្មើសឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​។ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ការបណ្ដេញជនបរទេសនៅ៦ខែដំបូងឆ្នាំនេះ គឺមានចំនួនច្រើនលើសលុប បើធៀបនឹង​រយៈពេល១០ឆ្នាំកន្លងមក។
កម្ពុជា បណ្ដេញជនបរទេស
ដោយ

ទោះយ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ អំពាវនាវឱ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ជនបរទេសដែលជាទេសចរ ឬជាអ្នកវិនិយោគស្របច្បាប់នៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនៅតែបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការបោសសម្អាតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ទាប់ពី សមត្ថកិច្ចបង្កើនប្រតិបត្តិការបង្រ្កាបក្ដី ក្រុមជនល្មើសបានរត់ចេញពីទីតាំងដែលធ្លាប់មានការប្រមូលផ្ដុំ និងទៅជ្រកកោននៅទីតាំងផ្សេងទៀត ប៉ុន្តែពុំទាន់បានចាកចេញពីកម្ពុជា អស់នៅឡើយទេ ខណៈរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យជនបរទេសដែលរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា អាចចាកចេញដោយស្ម័គ្រចិត្ត។
ដោយឡែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកការបណ្ដេញជនបរទេសក្នុងចំនួនដ៏ច្រើននៅឆមាសទី១ ឆ្នាំនេះ គឺបានធ្វើឡើងក្រោមការសម្រេចចិត្តផ្នែកនយោបាយ និងមានឆន្ទៈយ៉ាងច្បាស់លាស់ក្នុងការបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ លើកឡើងថា អាជ្ញាធរត្រូវអនុវត្តការងារឱ្យបានច្បាស់លាស់ និងចៀសវាងការអនុវត្តដែលធ្វើឱ្យប៉ះពាល់ដល់ជនបរទេសជាទេសចរ និងមកវិនិយោគដោយស្របច្បាប់នៅកម្ពុជា។ ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវដល់សមត្ថកិច្ចដែលអនុវត្តការងារសូមកុំប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ដើម្បីចៀសវាងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងត្រូវធ្វើយ៉ាងណារកវិធីបង្ការកុំឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតមានតទៅទៀត។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ជនបរទេសដែលបណ្ដេញចេញនឹងត្រូវបានហាមឃាត់មិនឱ្យចូលកម្ពុជានោះទេ។ ទន្ទឹមនេះ ឯកឧត្តម អះអាងថា ក្នុងរយៈពេលចុងក្រោយនេះ មន្រ្តីមានសមត្ថកិច្ចក៏បានកែសម្រួលនូវឥរិយាបថ និងកំពុងអនុវត្តភារកិច្ចការងារជំនាញមានប្រសិទ្ធភាពបានច្រើនជាងមុនផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អនៅអាស៊ី រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា

ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet ត្រូវបានដាក់ឈ្មោះជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អ…

សង្គ្រាមអាម៉េរិក-អ៊ីរ៉ង់បន្ដឆេះឆួល ច្រកសមុទ្រហ័រម៉ូសត្រូវបានបិទជាថ្មី ជំរុញឱ្យតម្លៃមាសដាំក្បាលចុះ និងប្រេងឆៅហក់ឡើងថ្លៃយ៉ាងគំហុក

តម្លៃមាសបានដាំក្បាលចុះ និងប្រេងហក់ឡើងថ្លៃស្រឺតៗឡើងវិញភ្លាមៗនៅ ក្រោយពេលមីស៊ីល​អាមេរិក បានបាញ់ស្រោច ១៤០គោលដៅ កំទេចទីតាំងប្រមាណជា ៣០០ នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ