អ៊ីរ៉ង់ប្រកាសវាយប្រហារគ្រប់ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ខណៈលោក ត្រាំ គំរាមកម្ទេចកោះប្រេងអ៊ីរ៉ង់
ដោយ
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចប្រកាសអាសន្នចំណុចក្រហមហើយ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺនៅពេលនេះសង្គ្រាមបានរាលដាលទៅដល់កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់លោក គឺលោក Elon Musk ថែមទៀតផង។ កាលពីថ្ងៃទី១១ ខែមិថុនា សារព័ត៌មានរដ្ឋអ៊ីរ៉ង់បានប្រកាសជាផ្លូវការថា អ៊ីរ៉ង់នឹងចាត់ទុករាល់ក្រុមហ៊ុនទាំងអស់របស់លោក Elon Musk នៅមជ្ឈិមបូព៌ា ជាពិសេសប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink ថា ជាគោលដៅវាយប្រហារខាងយោធា។