នាយករដ្ឋមន្ត្រីថៃ ព្រមានបិទឧស្សាហកម្មកញ្ឆាដែលខ្លួនជាអ្នកបើកផ្លូវ ក្រោយរងសម្ពាធពីរឿងអាស្រូវរត់ពន្ធកញ្ឆាឆ្លងដែន
ដោយ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ដែលជាអ្នកផ្តួចផ្តើមជំរុញឱ្យថៃក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី ដែលដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ហើយអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់នៅថៃ អំឡុងឆ្នាំ២០២២ ពេលនេះបែរជាព្រមានបិទឧស្សាហកម្មកញ្ឆា និងប្រកាសដាក់កញ្ឆាឱ្យខុសច្បាប់ឡើងវិញ។ ការប្ដូរជំហរនេះកើតឡើង ក្រោយរកឃើញករណីរត់ពន្ធកញ្ឆាពីប្រទេសថៃ ទៅកាន់ប្រទេសអង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូនេស៊ី និងហុងកុង កើតឡើងជាបន្តបន្ទាប់។